MENU
|
កាលពីថ្ងៃទី ២៧ខែសីហា អីតាលីរៀបចំ ពិធីកាន់ទុកទូទាំងប្រទេសដល់ជនរង្គ្រោះស្លាប់ដោយរញ្ជួយដីកាលពីថ្ងៃទី២៣ខែសីហាសម្លាប់មនុស្សយ៉ាងតិច២៨១នាក់។
ពិធីកាន់ទុក្ខចាប់ផ្តើមឡើងឡើងនៅទីក្រុង Ascoli Piceno ជាកន្លែងដែលរងការវាយប្រហារដោយរញ្ជួយដីខ្លាំងបំផុត ដោយមានការចូលរួមពីប្រធានាធបតី អីតាលីលោក Sergio Mattarella និងនាយករដ្ឋមន្ត្រី Matteo Renzi រួមជាមួយអ្នកនយោបាយជាច្រើនផ្សេងទៀត។
កាលពីថ្ងៃទី២៦ខែសីហាកន្លងមក រដ្ឋាភិបាលអីតាលីបានប្រកាសអាសន្ននៅតំបន់ដែលរងការបំផ្លាញច្រើនបំផុត ដោយបានចំណាយប្រាក់ជាបន្ទាន់ប្រមាណ៥០លានអឺរ៉ូជួយដល់ជនរង្គ្រោះ ។ ក្រសួងសេដ្ឋកិច្ចប្រទេសនេះបានបញ្ចាក់ថា និងមិនយកពន្ធចំណូលរបស់ពលរដ្ឋនៅតំបន់រង្គ្រោះនោះឡើយក្នុងពេលនេះដើម្បីជួយសម្រាលបន្ទុករស់នៅរបស់ពលរដ្ឋដែលរង្គ្រោះ។
ក្រុមជួយសង្គ្រោះអីតាលីបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយរញ្ជួយដីកើនឡើងរហូតដល់២៨១នាក់ ក្នុងនោះមានអ្នកទេសចរណ៍បរទេស៥នាក់ មានជនជាតិអង់គ្លេស៣នាក់ ជនជាតិកាណាដាម្នាក់និងអេស្បាញម្នាក់។ស្រុកAmatrice ចម្ងាយពីទីក្រុងរ៉ូម១៥០គីឡូម៉ែត្ររងការបំផ្លាញខ្លាំងជាងគេបំផុត គឺមានអ្នកស្លាប់ដល់ទៅ២០១នាក់។
ប៉ុន្តែមន្ត្រីក្នុងតំបន់បានឲ្យដឹងថា ចំនួនអ្នកស្លាប់នឹងកើតឡើងជាបន្តទៀតដោយសារតែមានអ្នកបាត់ខ្លួន១៥នាក់ និងរបួសជាច្រើននាក់ទៀត។ រយៈពេលកន្លងមកក្រុមជួយសង្គ្រោះបានជួយមនុស្សចេញពីអាគាបាក់បែករហូតដល់ទៅ២៥០នាក់ ។បច្ចុបន្នពលរដ្ឋជាង ៣ពាន់នាក់បាត់បង់ផ្ទុះសម្បែង រស់នៅក្នុងជុំវុំបណ្តោះអាសន្ន ។
បើទោះបីរដ្ឋាភិបាលអីតាលីបានប្រកាសថា និងកសាងឡើងវិញនៅស្រុកដែលរងការបំផ្លាញឲ្យបានឆាប់បំផុត ចំណែកអ្នកបាត់បង់ផ្ទះនឹងត្រូវរស់នៅក្នុងជុំរំរហូតដល់ឆ្នាំ២០១៧។
សារព័ត៌មានអីតាលីបានរិះគន់ដល់រដ្ឋាភិបាលដែលធ្វើប្រងើយចំពោះការរញ្ជួយដី ដោយមិនមានវិធានការទាន់ពេលវេលាដើម្បីបញ្ចៀសការខាងបង់យ៉ាងច្រើនទាំងទ្រព្យសម្បត្តិនិងអាយុជីវិត។ អីតាលីស្ថិតនៅក្នុងភូមិសាស្ត្រងាយរងការរញ្ជួយដីខ្លាំងជាងគេបំផុតនៅតំបន់អឺរ៉ុប ។ក្នុងរយពេល៤០ឆ្នាំកន្លងមកអីតាលីមានការរញ្ជួយដីគម្រិតខ្លាំងដល់ទៅ៨លើកសម្លាប់មនុស្សរាប់រយនាក់។