សារព័ត៌មានរ៉យទ័របានផ្សាយថា មកទុលពេលនេះមានអ្នកស្លាប់ដោយគ្រោះរញ្ជួយដីកាលពីថ្ងៃទី២៤ខែសីហានៅក្នុងប្រទេសអីតាលីកើតឡើងរហូតដល់ទៅ ១៥៩ហើយនិងរាប់រយនាក់ជាប់គាំនៅក្រោមកំនរអាគាបាក់បែក ។កម្លាំងជួយសង្រោះបានខិតខំស្វែងរកអ្នកដែលជាបគាំនៅអាគាបាក់បែក។
លោកMarcello Di Marco អ្នកស្ម័គចិត្តចូលរួមជួយសង្គ្រោះបានឲ្យដឹងថា«ខ្ញុំពិតជាតក់ស្លុតយ៉ាងខ្លាំងនៅអ្វីដែលបានកើតឡើងទីនេះ។យើងបន្តយ៉ាងសកម្មកោះកកាយស្វែងរកអ្នកដែលជាប់ខាងក្នុង។
ការរញ្ជួយដីបានបំផ្លាញផ្ទះទាំងអស់នៅលើភ្នុំ និងផ្លូវថ្នល់ស្ថិតនៅស្រុកមួយភាគកណ្តាលប្រទេសអីតាលី ចម្ងាយពីទីក្រុងរ៉ូម ១៤០គីឡូម៉ែត្រ។
កម្លាំងទាហានត្រូវបានដាក់ពង្រាយដើម្បីស្វែងរកជនរង្គ្រោះ ជាមួយនិងគ្រឿងច័ក្រជាច្រើនបានបញ្ចូនទៅកាន់ទីនោះ។ ឃ្លាំងប្រាក់នៅក្នុងប្រទេសអីតាលីបានចំណាយប្រាក់២៣៥លានអឺរ៉ូដើម្បីជួយជាបន្ទាន់ដល់ជនរង្គ្រោះ។ នៅក្នុងបុរីវ៉ាទីកងសម្តេចប៉ប Francis ក៏បានបញ្ចូនកម្លាំងទៅជួយដល់ពលរដ្ឋនៅទីនោះផងដែរ។
ឧទ្ធម្ភាគច័ក្របានបញ្ចូនទៅកាន់ទីនោះដើម្បីដឹកអ្នករងរបួសទៅព្យាបាលឲ្យបានទាន់ពេលវេលា។រូបភាពពីកន្លែងរញ្ជួយដីបានឲ្យឃើញថា តំបន់Amatrice ជាកន្លែងត្រូវបានជ្រើសរើសជាស្រុកប្រវត្តិសាស្ត្រស្រសស្អាតបំផុតនៅអីតាលី រងការបំផ្លាញស្ទើតែទាំងស្រុកនៅក្នុងការរញ្ជួយដីកម្រតិ ៦,២រិចទ័រ។
អ្នកទេសចរណ៍ជាច្រើនទាំងក្នុងនឹងក្រៅប្រទេស ស្ថិតនៅក្នុងចំណោមអ្នកស្លាប់និងបាត់ខ្លួនខាងលើ ។ ការរញ្ជួយដីកើតឡើងក្នុងពេលដែល តំបន់នោះមានអ្នកទេសចរណ៍ច្រើនទៅចូលរួមពិធីបុណ្យ ដែលត្រូវធ្វើឡើងនៅថ្ងៃទី២៦ខែសីហាខាងមុខ៕