MENU
|
ចំនួនអ្នកស្លាប់ដោយការរញ្ចួយដីនៅក្នុងតំបន់ឆ្នេរសមុទ្រប្រទេសអីក្វាឌឺបានកើតឡើងរហូតដល់ទៅ៧៧នាក់ និងជិត៦០០នាក់រងរបួស។ ក្រៅពីនេះនៅមានមនុស្សជាច្រើនជាប់គាំនៅក្នុងគំនរអាគាបាក់បាក់។
អនុប្រធានាធីបតីអីក្វាឌឺលោក Jorge Glas បានប្រកាសនៅក្នុងបណ្តាញទំនាក់ទំនងផ្ទល់ខ្លួនTwitterរបស់លោកថា ចំនួនអ្នកស្លាប់ដោយការរញ្ជួយដីកើនឡើងដល់ទៅ៧៧នាក់និងជិត៦០០នាក់រងរបួស។ លោកបន្តទៀតថា ខេត្តmanabi និង Esmeraldas ជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុតដោយការរញ្ជួយដី។ ដូច្នេះពលរដ្ឋនៅក្នុងខេត្តទាំងត្រូវបានអនុញ្ញាត្តិឲ្យប្រើប្រាស់បណ្តាញទូរស័ព្ទដោយមិនគិតថ្លៃ។
ប្រធានាធីបតី អីក្វាឌឺលោកRafael Correa បានចុះហត្ថលេខាប្រកាសអាសន្នទូទាំងប្រទេស ហើយលោកកំពុងតែធ្វើដំណើរវិលត្រឡប់ពីប្រទេសអីតាលីវិញ។
មន្ត្រីសង្គ្រោះបន្ទាន់អីក្វាឌឺបានឲ្យដឹងថា ក្រុមជួយសង្គ្រោះរាប់ពាន់នាក់រួមជាមួយកម្លាំងទាហានជាង ១មឺននាក់បានទៅកាន់កន្លែងកើតហេតុដើម្បីជួយដល់ជនរង្គ្រោះដែលគប់នៅក្នុងគំនរអាគាបាក់បែក។ក្រៅពីនេះប្រធានាធិបតីក៏បានស្នើរដល់ក្រុមជួយសង្គ្រោះពីប្រទេសកូឡំប៊ីនិងមិចស៊ីកូ ចូលរួមនៅក្នុងការជួយសង្គ្រោះនោះដែរ។ កាកបាតក្រហមអីក្វាឌឺបានឲ្យដឹងថា មានពលរដ្ឋស្ម័គចិត្តជាង១២០០នាក់បានចូលរួមសកម្មភាពជួយសង្គ្រោះនោះដែរ។
ប៉ុន្តែការបាក់ដីរាំងផ្លូវធ្វើឲ្យសកម្មភាពជួយសង្គ្រោះកាន់តែជួបផលលំបាកយ៉ាងខ្លាំង។ ក្រសួងចរាចរណ៍ ដឹកជិញ្ជូនអីក្លាវឌឺបានឲ្យដឹងថា មានផ្លូវដល់ទៅ១២ខ្សែត្រូវបិទទ្វាដោយសារតែដីបាក់គ្រប់ដណ្តប់ពេញផ្លូវមិនអាចធ្វើដំណើរបាន។ រដ្ឋាភិបាលក៏បានបញ្ចូនឧទ្ទភាគច័ក្រ ៥គ្រឿងនិងរថយន្តក្រុងជាង៤០គ្រឿង ដឹកប៉ូលិសជាង៤០០០នាក់ទៅកាន់កន្លែងកើតហេតុជួយដល់ប្រជាជនរង្គ្រោះ។
ការរញ្ជួយដីកម្រិតដល់ទៅ៧,៨រិតទ័រនៅអីក្វាឌឺបានក្លាយជាប្រធានបទសំខាន់នៅក្នុងកិច្ចពិភាក្សាក្នុងវេទិការប្រទេសផលិតប្រេងច្រើនជាងគេបំផុតលើពិភពលោកOPEC ដែលបានរៀបចំឡើងនៅទីក្រុង ដូហាប្រទេសកាតា។ លោកKabalan Abisaab អគ្គរដ្ឋទូតកាតាប្រចាំនៅប្រទេសអីក្វាឌឺបានបញ្ចាក់ថា នេះជាគ្រោះមហន្តរាយទ្រងទ្រាយធំ បង្ករការព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រទេសនៅក្នុងតំបន់។
លោកAbisaab បញ្ចាក់ទៀតថា ប្រទេសកាតា មានវិធានការសម្រាប់ទប់ស្កាត់ហេតុការអាក្រក់កើតឡើងនៅក្នុងប្រទេសរបស់លោក។ នៅពេលនេះដែរមន្ត្រីអីក្វាឌឺបានបញ្ចាក់ថា រដ្ឋាភិបាលខិតខំអស់ពីសម្ថភាពជួយដល់ជនរង្គ្រោះ ។
ការរញ្ជួយដីនៅអីក្វាឌឺមានគម្រិត ៧,៨រិតទ័រ មានចម្ងាយពីរដ្ឋធានីQuito ប្រទេសអីក្វាឌឺ ១៧០គីឡូម៉ែត្រ ។ តាមអ្នកឯកទេស ការរញ្ជួយដីខាងលើខ្លាំងជាង៦ដងបើប្រៀបធៀបនិងការវរញ្ជួយដីនៅខេត្តKumamoto ប្រទេសជប៉ុនកាលពីមួយថ្ងៃមុននេះ។ ការរញ្ជួយដីនេះបណ្តាលឲ្យមានអ្នកស្លាប់ច្រើននិងខូចខាតច្រើនដោយសារតែ សំណងនៅក្នុងប្រទេសអីក្វាឌឺ សាងសង់មិនមានស្តងដាសម្រាប់ទប់ស្កាត់ពេលមានរញ្ជួយដីនៅក្នុងប្រទេសជប៉ុន។
ការរញ្ជួយដីពីរលើកនៅក្នុងប្រទេសជប៉ុនថ្ងៃទី១៥និង១៦ខែមេសា បានសម្លាប់មនុស្សយ៉ាងតិច ២៥នាក់ និងរងរបួសរាប់រយនាក់ ។ផ្ទះជាច្រើនខ្នងផ្លូវថ្នល់រងការបំផ្លាញយ៉ាងដំណាំ និងធ្វើឲ្យពលរដ្ឋរាប់សិបពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់។ប៉ុន្តែជាភពសំណាង រោងច័ក្របរមាណូជប៉ុនមិនមានការខូចខាតនោះឡើយដូចកាលពីការរញ្ជួយដីកាលពីឆ្នាំ២០១១។
ជប៉ុនក៏បានបញ្ជូនកម្លាំងទាហានជាង២មឺននាក់ទៅចូលរួមសកម្មភាពជួយសង្គ្រោះ។ នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្ស៊ូអាបេបានបញ្ចាក់ថា លោកនឹងធ្វើអស់ពីសម្ថភាពដើម្បីធានាសុវត្ថភាពដល់ប្រជាពលរដ្ឋនៅក្នុងតំបន់។
ភាគច្រើនអ្នកស្លាប់ស្ថិតនៅក្នុងតំបន់Mashiko ជាស្រុកមួយមានពលរដ្ឋប្រមាណ៣៤ពាន់នាក់ ហើយផ្ទះសម្បែងជាច្រើនត្រូវបានបាក់ស្រុត៕