សារព័ត៌មានរ៉យទ័របានផ្សាយថា កាលពីថ្ងៃទី២៩ខែវិច្ឆិកា បណ្តាញទូរទស្សជាតិកូរ៉េខាងជើង បានផ្សាយថា មេដឹកនាំគីមជុងអ៊ុនបានទៅគោរពវិញ្ញាណខ័ន្ធ អតីតមេដឹកនាំហ្វីឌែលស្ត្រូ នៅស្ថានទូតគុយបាក្នុងទីក្រុងព្យុងយ៉ាង ។
កូរ៉េខាងជើងបានចាប់ផ្តើមកាន់ទុក្ខមេដឹកនាំគុយបាចាប់ពីថ្ងៃតី ២៨ខែវិច្ឆិកា ដល់ថ្ងៃតី៣០ ដើម្បីជាការគោរពដល់វិរៈភាពរបស់លោកហ្វីឌែលកាស្ត្រូ ។ លោកគីមជុងអ៊ុនបានសរសេរនៅក្នុងសៀវភៅ កំណត់ហេតុ បញ្ចាក់ថា អតីតមេដឹកនាំគុយបាគឺជាមិត្តដ៏ជិតស្និតរបស់ពលរដ្ឋកូរ៉េខាងជើង។
នៅក្នុងពេលកាន់ទុកកូរ៉េខាងជើងបានបង្ហូតទង់ជាតិពាក់កណ្តាល ។មេដឹកនាំកូរ៉េខាងជើងក៏បានរំឡែកទុកដល់ពលរដ្ឋគុយបាទាំងមូល ដែលបានបាត់បង់ វិរៈបុរសបដិវត្តរបស់ខ្លួន។
លោកគីមជុងអ៊ុនបញ្ចាក់ថា «លោកហ្វីឌែលកាស្ត្រូ បានខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីររយៈពេលកន្លងមក ។ លោកគីមជុងអ៊ុនបានសរសើរលោកហ្វីឌែលកាស្ត្រូថាបានលះបង់មួយជិតវិតដើម្បីជាតិ និងសេចក្តីសុខរបស់ពលរដ្ឋ។
កូរ៉េខាងជើងនិងគុយបានមានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៦០ មកទលពេលនេះ។ ប្រទេសទាំងមានស្ថានទូតនៅរដ្ឋធានីប្រទេសទាំងពីរផងដែរ។ មេដឹកនាំគុយបាក៏បានបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើងកាលពីឆ្នាំ ១៩៨៦៕