នៅព្រឹកថ្ងៃទី៤ខែមករាមានការរញ្ជួយដីគម្រិត ៧,២រិតទ័រ កើតឡើងនៅតំបន់សមុទ្រFiji ធ្វើឲ្យមន្ត្រីក្នុងតំបន់ប្រកាសអាសន្នពីរលកយក្សស៊ូណាមិ។
ការរញ្ជួយដីកើតឡើងនៅវេលាម៉ោង ១០និង៥២នាទី (ម៉ោងក្នុងតំបន់) ថ្ងៃទី៤ខែមករា។ តាមក្រុមស្រាវជ្រាវធរណីវិទ្យា USGS បានឲ្យដឹងថា រញ្ជួយដីកើតឡើងនៅក្នុងជម្រៅ ១៥គីឡូម៉ែត្រ មានចម្ងាយពីរដ្ឋធានី Suva ប្រទេសហ្វីជី២៨៣គីឡូម៉ែត្រ នៅភាគខាងត្បូង។
មជ្ឈមណ្ឌុលប្រកាសអាសន្នពីរលកយក្សស៊ូណាមិបានឲ្យដឹងថាមានរលកសមុទ្រកំពស់ប្រមាណ ជាង១ម៉ែត្រ អាចនឹងកើតមានក្នុងបរិវេណ ៣០០គីឡូម៉ែត្រ ពីកន្លែងរញ្ជួយដី។ ក្នុងពេលជាមួយគ្នានោះអង្គការទទួលបន្ទុកផែនដីវិទ្យាអូស្ត្រាលី បានប្រកាសថា ការរញ្ជួយដីខាងលើអាចបង្ករឲ្យមានការខូចខាតក្នុងបរិវេណ១១០គីឡូម៉ែទ្រពីទីតាំងរញ្ជួយដី ។
សារព័ត៌មានរ៉យទ័របានដកស្របប្រភពព័ត៌មានពីសាក្សីបានឲ្យដឹងថា មានការកម្រើកញប់ញ័រ នៅតំបន់ Suva ។ ចំណែកពលរដ្ឋនៅក្នុងប្រទេសហ្វីជីបានរត់ចេញក្រៅអាគា ជាបន្ទាន់នៅពេលដែលមានការរញ្ជួយដីកើតឡើង ខា្លចបាក់រលំអាគាដួលសង្គត់ពីលើ៕