ប្រទេសជាច្រើនដូចជាអាមេរិក គុយបា មិចស៊ីកូ អេស្បាញ ឈីលី វេណេហ្ស៊ូអេឡា ប៉េរ៉ូ ជាដើមបានបញ្ចូនអ្នកឯកទេសរបស់ខ្លួនទៅជួយដល់ប្រទេសអីក្វាឌឺ។
នៅថ្ងៃទី១៩ខែមេសាអាមេរិកបានប្រកាសថា នឹងបញ្ចូនក្រុមឯកទេសស្តីអំពីគ្រោះធម្មជាតិ ទៅជួយដល់ប្រទេសអីក្វាឌឺ ក្រោយរងការរញ្ជួយដីគម្រិត ៧,៨រិតទ័រសម្លាប់មនុស្សកើនឡើងរហូតដល់ទៅ៤១៣នាក់និងរាប់ពាន់នាក់រងរបួស។ ចំណែកប្រទេសដទៃទៀតក៏បានបញ្ចូនក្រុមឯកទេសទៅជួយដូចគ្នា។
តាមតួលេខថ្មីបំផុតនៅក្នុងហេតុការគ្រោះរញ្ជួយដីនៅអីក្វាឌឺ គឺមានអ្នកស្លាប់កើនឡើងរហូតដល់ទៅ៤១៣នាក់និង ២៥២៧នាក់រងរបួស និងពលរដ្ឋជាង ១លាននាក់រងផលប៉ះពាល់ ។
សារព័ត៌មាន RIA Novosti បានដកស្រងសម្តីអគ្គលេខាធិការរងអង្គការសហប្រជាជាតិលោកStephen O’Brien បានប្រកាស់កាលពីថ្ងៃតី១៨ខែមេសាថា អង្គការសហប្រជាជាតិបានត្រៀមលក្ខណជយដល់ជនរង្គ្រោះនៅក្នុងហេតុការរញ្ជួយដីនៅអីក្វាឌឺ។ក្រៅពីនេះ អង្គការសុខភាពពិភពលោក បានបញ្ចូនក្រុមគ្រូពេទ្យមួយក្រុមទៅជួយដល់ប្រទេសនេះ។
លោកO’Brien បានឲ្យដឹងថា ។
អង្គការសហប្រជាជាតិនិងប្រទេសជាសមាជិកនិងជួយដល់រដ្ឋាភិបលអីក្វាឌឺ នៅបទពិសោធ ទាំងប៉ុន្មានដែលខ្លួនមាន ។អ ស បនិងបញ្ចូនក្រុមឯកទេសទៅកាន់កន្លែងកើតហេតុដើម្បីវាយតម្លៃពីផលប៉ះពាល់៕