MENU
ជម្លោះហឹង្សាក្នុងរង្វង់គ្រួសារ បណ្តាលឲ្យម្នាក់រងរបួសធ្ងន់ ម្នាក់ទៀតត្រូវបានប៉ូលីសចាប់ខ្លួន
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី២១ សីហា ២០១៦, ១៣:៤៥ | ៤៣៨ ដង | ចុចបញ្ចេញមតិ (០)

ខេត្តកណ្តាល ៖   ជម្លោះហឹង្សាក្នុងរង្វង់គ្រួសារផ្ទុះកើតឡើង ចេញពីទំនាស់លើសពាក្យម្តីខ្វះការយោគយល់ម្នាក់រងរបួសធ្ងន់ចូលដេកពេទ្យម្នាក់ទៀតជាអ្នកឈ្នះក្នុងសមរភូមិត្រូវបានប៉ូលីសចាប់ខ្លួនកាលពីវេលាម៉ោង៥និង១០នាទីរសៀលថកងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិចំបក់ភ្លោះឃុំភ្នំបាត ស្រុកពញាឮខេត្តកណ្តាល។

ជនរងគ្រោះជាអ្នកចាញ់មានឈ្មោះម៉ៅ ធារ៉ា ហៅចយ ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់មានទីលំនៅ ភូមិ ចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្ត កណ្តាល ។ ចំណែកអ្នកឈ្នះក្លាយជាជនល្មើសមានឈ្មោះឆន ចាន់ថុន ហៅតាត់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់មានទីលំនៅភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮខេត្តកណ្តាល ។

តាមនគរបាលបានឲ្យដឹងដានៅមុនពេលកើតហេតុនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៦ ជនរងគ្រោះនិងជនល្មើសបានមានទំនាស់ពាក្យសំដីគ្នាពីរឿងនៅក្នុងគ្រួសារ។ លុះដល់ថ្ងៃទី២០ខែ៨ឆ្នាំ២០១៦វេលាម៉ោង១៧ៈ០០នាទីជនល្មើសបានទៅខោកក្បាលជនរងគ្រោះពេលនោះជនរងគ្រោះខឹងក៍បានវាយប្រតាយប្រតប់ជនល្មើសឆ្លៀតពេលនោះជនល្មើសក៍បានយកកូនកាំបិតដងជ័រចេញពីហៅប៉ៅខោរបស់ខ្លួនចាក់ទៅលើជនរងគ្រោះចំខ្នងចំនួន២កាំបិតបណ្តាលឲ្យរងរបួសជាទំម្ងន់  បច្ចុប្បន្នជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យ ចំណែកជនល្មើសបានឃាត់ខ្លួនបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកពញាឮដើម្បីបន្តចាត់ការតាមនីតិវិធី។

Tags:
  • ជម្លោះហឹង្សា
  • រងរបួសធ្ងន់
  • ប៉ូលីស
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥