រាជធានីភ្នំពេញ៖ ក្រុមប្រជាសហគមន៍បុរីកីឡានិងស្រ្តីអ្នកភូមិបឹងកក់ប្រមាណ៣០នាក់បានប្រមូលផ្តុំគ្នានៅមុខមុខព្រះបរមរាជវាំងនិងព្រះអង្គដងកានៅព្រឹកថ្ងៃទី១១ខែសីហាឆ្នាំ២០១៦នេះ ។គេបានស្គាល់ថាប្រជាពលរដ្ឋទាំងនោះជាពលរដ្ឋមកពីសហគមន៍បុរីកីឡាអតីតប្រជាពលរដ្ឋបុរីកីឡានិងស្រ្តីសកម្មជនដីធ្លីបឹងមានអ្នកស្រីទេពវន្នីបាននាំគ្នាធ្វើពិធីដាក់បណ្តាសារចំពោះលោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច ដែលមិនដោះស្រាយដល់ប្រជាពលរដ្ឋ។
គេបានឃើញថានៅក្នុងពិធីបណ្តាសារនោះប្រជាពលរដ្ឋបានទាមទារអោយដោះស្រាយដល់ប្រជាពលរដ្ឋចំនួន១៥គ្រួសារដែលនៅសេសសល់មិនទាន់ទទួលបានដំណោះស្រាយ។ចំណែកប្រជាពលរដ្ឋអតីតបុរីកីឡាបានទាមទារសំណងបន្ថែម។
អ្នកស្រីទេពវន្នីបានលើកឡើងនៅក្នុងបណ្តញផ្សព្វផ្សាយសង្គមរបស់អ្នកស្រីថាព្រឹកថ្ងៃទី ១១ខែសីហាឆ្នាំ២០១៦ប្រជាពលរដ្ឋរងគ្រោះដោយសារការបណ្តេញចេញទាំងបង្ខំមកពីសហគមន៍បុរីកីឡានិងសហគមន៍ភ្នំបាតបានមកអង្គុយសំពះនៅខាងមុខវាំងដើម្បីសូមកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រឲ្យជួយជំរុញដល់រដ្ឋាភិបាលពន្លឿនការដោះស្រាយជូនពួកគាត់ឲ្យបានឆាប់រហ័ស៕