MENU
សាលាឧទ្ធរណ៍ជំនុំជម្រះស្រ្តីបឹងកក់ ៤នាក់ ករណីប្រមាថ និងប្រឆាំងរាជការសាធារណៈអ្នកគាំទ្រសុំដោះលែង
ព័ត៌មានជាតិ | ថ្ងៃពុធ ទី១៥ កុម្ភៈ ២០១៧, ១៤:៥៥ | ៩៣៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ នេះ បើកសវនាការរឿងក្ដីអ្នកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ និង ស្រ្តី៣នាក់ទៀតក្រោមបទចោទ ពាក់ព័ន្ធករណីប្រមាថអ្នករាជការសាធារណៈនិងប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស ។

សវនាការនេះ ដឹកនាំដោយលោក ញូង ធុល អនុប្រធានសាលាឧទ្ធរណ៍ លោក ប៉ាក ច័ន្ទសំបូរ លោកស្រី យ៉េត ម៉ូលីន ជាចៅក្រមប្រឹក្សា និង លោក ស យសថាវរៈ ជាតំណាងមហាអយ្យការ ។ក្នុងចំណោមជនជាប់ចោទ៤នាក់ មានតែអ្នកស្រី ទេព វន្នី ម្នាក់ប៉ុណ្ណោះដែលកំពុងជាប់ ពន្ធ នាគារ  រីឯជនជាប់៣នាក់ផ្សេងទៀត រស់នៅក្រៅឃុំ ។

អ្នកស្រីទេពវន្នីបាននិយាយថា”ពួកខ្ញុំមិនអាចចូលសវនាការជាមួយតុលាការនេះបានទេ។បានកាត់ទោសពួកខ្ញុំរងភាពអយុត្តិធម៌បែបនេះទេ។ព្រោះភាពអយុត្តិធម៌នេះដែលបង្ហាញពីភាពអសន្តិសុខក្នុងប្រទេស។វាមិនផ្តល់សេចក្តីដល់ប្រជារាស្រ្តខ្មែរនិងប្រជាពលរដ្ឋទេ។ក្នុងនាមជាប្រជាពលរដ្ឋខ្មែរត្រូវតែទាមទារឲ្យតុលាការផ្តល់កិត្តិយសដល់ពួកខ្ញុំទាំងអស់គ្នា”។

គួររំលឹកថា ស្ត្រីបឹងកក់៤នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាល ក្រមកាលពី ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ៦ខែ ដោយគ្មាន ការពិន័យ ជាប្រាក់នោះទេ  ។ លោក លី សុខលេង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បាន ផ្តន្ទាទោសឈ្មោះ ទេព វន្នី ឈ្មោះ បូ ឆវី ឈ្មោះ គង់ ចន្ថា និង ឈ្មោះ ហេង មុំ  ។

ជនជាប់ចោទទាំង៤នាក់បានឆ្លើយបដិសេធនាពេលសវនាការថាពួកគាត់ទាំង៤នាក់មិនបាន ប្រមាថនិងប្រឆាំងអ្នករាជការសាធារណៈទេកាលពីថ្ងៃនោះពួកគាត់គ្រាន់តែយកញត្តិមកដាក់នៅសាលារាជធានីភ្នំពេញតែប៉ុណ្ណោះ។ទោះជាយ៉ាងណាលោក ញូង ធុល អនុប្រធានសាលា ឧទ្ធរណ៍បានសម្រេចលើកពេលប្រកាសសាដីការរឿងខាងលើនេះនៅព្រឹកថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០១៧ខាងមុខនេះ។

តែជនជាប់ចោទមិនសុខចិត្តចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញក៍បានដាក់ពាក្យប្តឹឧទ្ធរណ៍ប្រឆាំងការសម្រេចនេះដែលស្រ្តីទាំង៤នាក់អះអាងថាតុលាការសម្រេចនេះមិនយុត្តិធម៌ចំពោះពួកគាត់ទេ។ជនជាប់ចោទបានលើកឡើងថាពួកគាត់មិនបានប្រព្រឹត្តដូចបទចោទទេសូមតុលាការដោះលែង។នៅខាងក្រៅតុលាការមានអ្នកគាំទ្រជាង១០នាក់បានទាមទារឲ្យតុលាការដោះលែងជនជាប់ចោទឲ្យមានសេរីភាពវិញ។

សូមបញ្ជា់ថា៖សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសស្ត្រីបឹងកក់៤នាក់ ក្រមកាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ៦ខែ ដោយគ្មានការពិន័យជាប្រាក់នោះទេ  ។ លោក លី សុខលេង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសឈ្មោះ ទេព វន្នី ឈ្មោះ បូ ឆវី ឈ្មោះ គង់ ចន្ថា និង ឈ្មោះ ហេង មុំ  ។

តុលាការបានរកឃើញទោសថាស្រ្តីជាប់ចោទពីបទ "ប្រមាថអ្នករាជការសាធារណៈនិងបទប្រឆាំង នឹងអ្នករាជការសាធារណៈ មានស្ថានទម្ងន់ទោស តាមមាត្រា ៥០២ និងមាត្រា ៥០៤ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅមុខ សាលារាជធានីភ្នំំពេញ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១ ដែលករណីនេះ សាលារាជធានី ភ្នំពេញ ជាដើមបណ្ដឹង ៕

Tags:
  • សាលាឧទ្ធរណ៍
  • ស្រ្តីបឹងកក់
  • ប្រមាថ
  • សុំដោះលែង
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥