MENU
|
រាជធានីភ្នំពេញ៖ បុគ្គលិកអង្គការការពារសិទ្ធិមនុស្សនិងសកម្មជនដីធ្លីបឹងកក់រសៀលថ្ងៃពុធទី០៨ខែកុម្ភៈឆ្នាំ២០១៧ ម៉ោង៣និង០០នាទី សាលាដំបូងក្រុងភ្នំពេញបានកោះហៅនិងលោកចាន់ ពុទ្ធិស័ក សកម្មជនដីធ្លីបងកក់ មកសួររឿងអំពើហិង្សាកាលថ្ងៃទី១០ខែតុលាឆ្នាំ២០១៦ ប្ដឹងដោយក្រុមសន្តិសាលាខណ្ឌដូនពេញ។ ខណៈពេលដែលលោកអំ សំអាតនិងលោកចាន់ ពុទ្ធិស័ក ចូលតុលាការមានអ្នកគាំទ្រប្រមាណ៥០នាក់មកតវ៉ានៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។
អ្នកតវ៉ាបានមកប្រមូលផ្តុំគ្នាមុនសាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង២និង៥០នាទីពេលលោក អំ សំអាតនិងលោកចាន់ ពុទ្ធិស័ក បានចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញតបតាមដីកាកោះ។សំណុំរឿងនេះនៅក្នុងដៃលោកព្រះរាជអាជ្ញារង ងិន ពេជ្រ ជាអ្នកកោះហៅ។
ក្រុមអ្នកគាំទ្របានលើកឡើងថាលោក អំ សំអាត ប្រធានផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្ស នៃអង្គការលីកាដូ (LICADHO)និងលោក ចាន់ ពុទ្ធិស័ក្ក តំណាងប្រជាពលរដ្ឋសហគមន៍បឹងកក់ ដែលត្រូវបានកម្លាំងសន្តិសុខខណ្ឌដូនពេញ ប្រើអំពើហិង្សាវាយអោយរងរបួសយ៉ាងដំណំ កាលពីថ្ងៃទី១០ខែតុលា ឆ្នាំ២០១៦កន្លងទៅ ត្រូវបានតុលាការកោះហៅឲ្យចូលខ្លួនបំភ្លឺក្នុងនាមជាជនសង្ស័យ នៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃនេះ។
រសៀលថ្ងៃពុធទី០៨ខែកុម្ភះឆ្នាំ២០១៧ ម៉ោង០៣និង០០នាទី សាលាដំបូងក្រុងភ្នំពេញបានកោះ ហៅលោកអំ សំអាត ប្រធានផ្នែកស៊ើបអង្កេត សិទ្ធមនុស្ស និងច្បាប់ របស់អង្កកាលីកាដូ មក សួររឿងអំពើហឹង្សារ កាលពីថ្ងៃទី១០ខែតុលាឆ្នាំ២០១៦ ប្ដឹងដោយក្រុម សន្តិសាលា ខណ្ឌដូនពេញ ។
ក្រុមអ្នកគាំទ្របានលើកឡើងថាលោកអំ សំអាតត្រូវបានគេវាយ ហើយត្រូវបានគេប្តឹងទៀតមិនជាមិនយុត្តិធម៌សោះសម្រាប់អ្នកការពារសិទ្ធិមនុស្សដូចលោកអំ សំអាតជាមន្រ្តីអង្គការលីកាដូដែលតែងតែចុះជួយជនរងគ្រោះបែរក្លាយជាជនជាប់ចោទវិញ។
លោកអំ សំអាត បាននិយាយប្រាប់ក្រុមអ្នកកាសែតថាលោកសូមឲ្យលោកព្រះរាជអាជ្ញារកយុត្តិធម៌សម្រាប់លោក។លោកបានអះអាងថាលោកមានឯកសារវីដេអូនិងសាក្សីជាច្រើនដើម្បីបញ្ជាក់ថាលោកជាជនរងគ្រោះ។លោកមិនមានការព្រួយបារម្ភទេព្រោះវាជារឿងបុគ្គលរបស់សន្តិសុខពីរបីប៉ុណ្ណោះ មិនពាក់ព័ន្ធនឹហរឿងនយោបាយទេ។
លោកអំ សំអាតបានលើកឡើងថា” ខ្ញុំជនរងគ្រោះនិងសូមឲ្យព្រះរាជអាជ្ញាជួយរកយុត្តិធម៌ឲ្យខ្ញុំ។ខ្ញុំមានរូបថតជាង១០សន្លឹកដែលគេវាយខ្ញុំនិងវីដេអូមួយចំនួនផងដាក់ជូនតុលាការពិនិត្យ”។ចំណែកលោកចាន់ ពុទ្ធិស័កវិញមុនពេលដើរចូលទៅតុលាការបាននិយាយប្រាប់អ្នកគាំទ្រថា៖”ពេលនេះបើគេរំលោភយើងមានន័យថាគេរំលោភលំនៅដ្ឋានរបស់យើងទាំងអស់គ្នាហើយ”។
កាលពីខែតុលាឆ្នាំ២០១៦លោកអំ សំអាតបានចូលរួមឃ្លាំមើលការតវ៉ាមួយរបស់ពលរដ្ឋដែលបានក្លាយជាអំពើហិង្សាស្ថិតក្នុងខណ្ឌដូនពេញ។លោកបាននិយាយថាលោកជាបុគ្គលិកអងញការសិទ្ធិមនុស្សលីកាដូបានឃាត់កុំឲ្យប្រើប្រាស់អំពើហិង្សា។តែក្រុមសន្តិសុខទាំងនោះបានប្រើអំពើហិង្សាមកលើរូបលោកទៅវិញ។លោកបាននិយាយនៅពេលនោះថា៖”ខ្ញុំជាមន្រ្តីអង្គការសិទ្ធិមនុស្សផងគេបានប្រើហិង្សាមកលើខ្ញុំចុះទំរាំប្រជាពលរដ្ឋ។អីចឹងរដ្ឋាភិបាលមិនបាច់ឆ្លើយថាគ្មានការរំលោភសិទ្ធិមនុស្សទេ។
លោកអំ សំអាតបាននិយាយថាលោកជាបុគ្គលិកអង្គការសិទ្ធិមនុស្សឃ្លាំមើលសិទ្ធិមនុស្សមានអត្តសញ្ញាណកាតនិងអាវសម្គាល់អង្គការពិតប្រាកដ។តែត្រូវបានរងអំពើហិង្សានេះបង្ហាញថាស្ថានភាពសិទិ្ទមនុស្សបច្ចុប្បន្នមិនការគោរពគោរពទេ។លោកបាននិយាយថា៖”ខ្ញុំស្គាល់សន្តិទាំងនោះច្បាស់លាស់ណាស់។ខ្ញុំធ្លាប់ជួយអ្នកទាំងនោះពេលដែលមានរងអំពើហិង្សានៅទីលានប្រជាធិបតេយ្យដែរ”។
ក្រោយពីចេញពីតុលាការលោកអំ សំអាតបាននិយាយមានសន្តិសុខពីរនាក់បានដាក់ពាក្យប្តងលោក។តុលាការបានសួរលោកថាលោកចង់បានអីដែរ?។លោកបានប្រាប់ទៅព្រះរាជអាជ្ញាថាលោកជាជនរងគ្រោះ និងមានសន្តិសុខចំនួន៦នាក់បានវាយមកលើរូបគាត់។តែលោកសូមកុំឲ្យមានការចោទប្រកាន់មកលើរូបលោកនិងសូមឲ្យព្រះរាជអាជ្ញាចាត់ការតាមច្បាប់ រកមុខសន្តិសុខដែលបានប្រើហិង្សាមកលើរូបលោក។
លោក អំ សំអាតបានអះអាងថាលោកមិនបានទាមទារសំណងទេនិងទាមទារតាមច្បាប់និងមិនចង់ឲ្យពួកគេប្រព្រឹត្តទៅទៀត។សូមឲ្យថ្នាក់ដឹកនាំជាពិសេសសម្តេចតេជោ នាយករដ្ឋមន្រ្តីពិនិត្យលើសំណុំរឿងដែលគេកសាងសជាខ្មៅ។តែអាចមានកោះហៅលោកមកទៀតក្នុងនាមជនរងគ្រោះនិងមានមនុស្សមួយចំនួនទៀតចូលបំភ្លឺ៕