![]() |
MENU
|

រាជធានីភ្នំពេញ៖ ប្រជាជនបឹងកក់ប្រមាណ៥០ម្នាក់ជាងដែលនាំគ្នាមកពីសាលាក្រុងដែលខាងមិនមានដំណោះស្រាយមកតវ៉ានិងសួរនាំរកដំណោះស្រាយរឿងវិវាទដីធ្លីមាមចំនួន៧គ្រួសារមានទំហំ១ហិតាជាងហើយក្រសួងដែនដីនគរូបនីយកម្មនិងសំណង់បានខាងសាលាក្រុងសុំយកវិវាទដីធ្លីយកទៅដោះស្រាយតែសាលាក្រុងមិនដែលជួបទាល់តែសោះ។
ការតវ៉ាមកជំរុញឲ្យអាជ្ញាធរដោះស្រាយជូនប្រជាពលរដ្ឋចំនួន៧គ្រួសារដែលមិនទាន់មានដំណោះស្រាយ។មនុស្សប្រហែល៥០នាក់កាលវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី១០ខែសីហាឆ្នាំ ២០១៦នៅក្រសួងនគរដែនដីរូបនីយកម្មអាគារលេខ៧៧១និង៧៧១តាមផ្លូវមុនីវង្សក្រុម១៨ស្ថិតនៅភូមិ៥សង្កាត់បឹងត្របែកខណ្ឌចំការមនរាជធានីភ្នំពេញ ។
យោងតាមស្រ្តីម្នាក់មានឈ្មោះហុង សុខ ខេង អាយុស្រីអាយុ៥១ឆ្នាំមុខរបរនៅផ្ទះបច្ចុប្បន្នស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរស់នៅជាមួយកូនហើយដែលគាត់មកក្រសួងដែនដីនេះដោយសួរនាំញត្តិដែលគាត់បានដាក់នៅថ្ងៃទី១១ខែឧសភាឆ្នាំ២០១៦រឿងដីនៅបឹងកក់មាន៧គ្រួសារដែលសាលាក្រុងមិនទាន់ដោះស្រាយអោយដោយមានទំហំដី១ហិតាជាងហើយស្នើរសុំអន្តរាគមន៍ពីក្រសួងដែនដីសុំយកដីនៅបឹងកក់ដដែលត្រឹមតែ៥៣ភាគរយនៃទំហំដីប៉ុណ្ណោះ។
ក្រុមប្រជាពលរដ្ឋបាននិយាយថាក្នុង៧គ្រួសារតែក្រសួងដែនដីបានប្រាប់ថាខាងសាលាក្រុងភ្នំពេញសុំយករឿងនេះទៅដោះស្រាយហើយអោយតំណាង៧គ្រួសារទៅជួបតែ២នាក់បានហើយតែពេលនោះគាត់បានដំណឹងពីក្រសួងដែនដីក៏សប្បាយដែរ។តែចាំមិនឃើញខាងសាលាក្រុងហៅមកជួបពិភាក្សាអ្វីទាល់តែសោះក្នុង២សប្ដាហ៍នេះគាត់បានទៅជួប២នាក់ក្នុង៧គ្រួសារតែសាលាក្រុងប្រាប់ថារវល់ប្រជុំរហូតទាល់តែទៅ៣លើកក្នុង២សប្ដាហ៍ក៏ដាច់ចិត្តវិលត្រលប់មកក្រសួងសួរនាំវិញហើយគាត់មិនជឿលើសាលាក្រុងទៀតទេ។សុំអោយខាងក្រសួងដែនដីនគររូបនីយកម្មជាអ្នករកដំណោះស្រាយវិញព្រោះពួកគាតើមិនជឿសាលាក្រុងទៀតទេ៕


