MENU
អ្នកវិទ្យាសាស្រ្តទើបតែរកឃើញរណ្តៅជ្រៅជាងគេលើពិភពលោក
ព័ត៌មានអន្តរជាតិ | ថ្ងៃសុក្រ ទី២៩ កក្កដា ២០១៦, ១៤:០៧ | ១,៥៤៩ ដង | ចុចបញ្ចេញមតិ (០)

ចិន៖ បណ្តាញ CCTV របស់រដ្ឋាភិបាលចិនបានបង្ហាញថា អ្នកវិទ្យាសាស្ត្របានស្រាវជ្រាវរកឃើញរណ្តៅដែលមានជម្រៅជ្រៅជាងគេលើពិភពលោក ស្ថិតនៅក្នុងសមុទ្រខាងត្បូងប្រទេសចិន។

អ្នកស្រុកហៅរណ្តៅនោះថា រូងនាគ។ វាមានជម្រៅដល់ទៅ ៩៨៧ ហ្វីត ឬ ៣០០ ម៉ែត្រ នេះបើតាមការអះអាងរបស់ក្រុមអ្នកស្រាវជ្រាវ​ដែលបានចំណាយពេលតាំងពីឆ្នាំមុនក្នុងការស្រាវជ្រាវតំបន់នេះ។

អ្នកវិទ្យាសាស្រ្តមកពីវិទ្យាស្ថានស្រាវជ្រាវ Sansha Ship Course បានប្រើប្រាស់គ្រឿងយន្តមុជទឹកដែលមានឧបករណ៍វាសជម្រៅ ដើម្បីវាស់ពីទំហំរបស់រណ្តៅនោះ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញពពួកត្រីច្រើនជាង ២០ប្រភេទ កំពុងរស់នៅផ្នែកខាងលើនៃរណ្តៅនោះ ដែលគេអោយឈ្មោះថា រូងខៀវ។ ប៉ុន្តែចាប់ជម្រៅ ១០០ម៉ែត្រ ចុះក្រោម គ្មានអុកស៊ីសែនឡើយ ដែលគេសន្និដ្ឋានថាគ្មានជំវិតរស់នៅក្នុងទីនោះឡើយ។

រូងខៀវ គឺជារណ្តៅដ៏ធំមួយនៅក្នុងមហាសមុទ្រ ដែលគេអាចមើលវាឃើញពីលើផ្ទៃទឹកបាន។

អ្នកស្រុកនោះបានពណ៌នាពីរណ្តៅនោះថា ជាភ្នែករបស់សមុទ្រចិនខាងត្បូង ដែលវាស្ថិតនៅក្នុងតំបន់ផ្កាថ្មប៉ប្រះទឹកនៃកោះ Paracel។

គួរបញ្ជាក់ថា ពីមុន រណ្តៅបៃតងនៅ Bahamas ត្រូវបានគេចាត់ទុកថាជារណ្តៅជ្រៅជាងគេលើពិភពលោក ដែលមានជម្រៅជាង ៦៦០ ហ្វីត។

 

ប្រែសម្រួលដោយ៖ សិរីវុធ

Tags:
  • អ្នកវិទ្យាសាស្រ្ត
  • រណ្តៅ
  • ជាងគេលើពិភពលោក
  • ចិន
  • រូងនាគ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥