MENU
ក្រសួងព័ត៌មានបានជំរុញឲ្យ ស្ថានីយ៍ទូរទស្សន៍កាសែតបោះពុម្ពមិនគួរដាក់ រូបសពឃាតកម្មទេ
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី២៦ កក្កដា ២០១៦, ១៦:១០ | ៩៦៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ឯកឧត្តមលោកខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថាអ្នកកាសែតកម្ពុជាគួរតែងពង្រឹងក្រមសីលធម៌របស់ខ្លួនឡើងវិញចំពោះការផ្សាយព័ត៌មានដែលក្រសួងបានជំរុញឲ្យស្នាននីយ៍ទូរទស្សន៍ កាសែតបោះពុម្ព ទស្សនាវដ្តីនិងប្រព័ន្ធផ្សព្វផ្សាយដទៃទៀតមិនត្រូវថតសពក្នុងស្ថានភាពឃាតកម្មមានឈាម កាត់ក ដាច់ក្បាល មានដៃជើងច្រងេងច្រងាងមកចុះផ្សាយទេវាជាសីលធម៌មួយដែលត្រូវគិតដល់សពនិងគ្រួសារសពគេមិនសប្បាយចិត្តចំពោះជាផ្សាយបែបនេះទេ។

ការផ្សាយបែបនេះវាយអាចធ្វើឲ្យបានបាត់បង់តម្លៃខ្លួនឯងនិងមិនគួរផ្សាយរួបភាពទាំងនោះទេការថ្លែងរបស់លោករដ្ឋមន្រ្តីបានធ្វើឡើង ក្នុងសន្និសីទកាសែតមួយក្នុងក្រសួងព័ត៌មានបន្ទាប់ពីលោកបានចូលរួមក្នុងពីបិទវគ្គបណ្តុះបណ្តាលព័ត៌មានវិជ្ជា(JavaនិងWindow )ដែលរៀបចំឡើងដោយក្រសួងព័ត៌មានកាលពីថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១៦។វគ្គនេះមានសិក្ខាកាមជាង៦០នាក់មន្រ្តីរបស់មន្ទីរព័ត៌មាននៅតាមខេត្តមកចូលរួមរៀនសូត្រលើកដំបូងដែលមានគ្រូជនជាតិកូរេបួបនាក់និងគ្រូខ្មែរបង្រៀនដោយផ្ទាល់។

នៅពេលអ្នកកាសែតសួរថាស្ថានីយ៍ទូរទស្សន៍កាសែតនិងទស្សនាវដ្តីឬប្រព័ន្ធផ្សព្វផ្សាយមិនស្តាប់ការណែនាំរបស់ក្រសួងពេលនោះអាចប្រឈមនឹងការពិន័យ ដកអាជ្ញាប័ណ្ណឬបិទប្រព័ន្ធផ្សព្វផ្សាយទាំងនោះទេ?។លោករដ្ឋមន្រ្តីលើកឡើងថារដ្ឋាភិបាលមិនបិទការផ្សព្វផ្សាយរបស់ពួកគេទេតែយើងពង្រឹងការផ្សាយដែលគេនឹងដឹងថានរណាជាអ្នកបំពាន់លើវិជ្ជាជីវៈសារព័ត៌មានដោយខ្លួនឯង។ការបិទមិនមែនជាការល្អទេ ការនិយាយគ្នាល្អជាង។កន្លងមកសម្តេចតេជោនាយករដ្ឋមន្រ្តីធ្លាប់បានមានប្រសាសន៍ដែរ។អ្វីសំខាន់នោះអ្នកកាសែតខ្លួនឯងមានតម្លៃឬអត់។

លោករដ្ឋមន្រ្តីបានលើកឡើងថាមានអ្នកខ្លះចង់បន្ទាបបន្ទោកខ្លួនឯងហើយយើងចង់ទៅធ្វើដូចគេដែរ?។វាខុសវិជ្ជាជីវៈរបស់យើងដូច្នេះយើងចង់រក្សាតម្លៃយើងជាអ្នកកាសែតមានតម្លៃគឺការប្រើប្រាស់ពាក្យពេជន៍និងរូបភាពឲ្យសមស្របតាមការណែនាំក្រមសីលធម៌របស់យើង។ចំពោះសំណួរដែលថាក្រសួងបានហាមមិនឲ្យមានការផ្សាយការហែសពលោក កឹមឡី មែនដែរទេ?។

លោករដ្ឋមន្រ្តីបានលើកឡើងថានរណាអ្នកនិយាយបែបនេះមិនត្រូវទេ។តែទូរទស្សន៍(ទទក)បានផ្សាយតែមិនដឹងថាមានទូរទស្សន៍នាទៀតបានផ្សាយតែ(ទទក)បានផ្សាយ។តែអ្នកដែលនិយាយនោះសួរវិញថាគេបានមើលទស្សន៍ឬអត់ដែលគេចេះដែរនិយាយបែបនេះ។កាលពីថ្ងៃទី២៥ខែកក្កដាកលោកបានជួបប្រជុំជាមួយតំណាងទូរទស្សន៍ទាំងអស់នៅកម្ពុជាដែលពេលនោះគេបាននិយាយប្រាប់ក្រសួងព័ត៌មានថាគេនឹងខិតខំមិនផ្សាយរូបភាពឃាតកម្ម សពដែលមានភាពមិនសមរម្យទៀតទេ។

Tags:
  • ក្រសួងព័ត៌មាន
  • ទូរទស្សន៍
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥