MENU
|
ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃ១៤ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ខៀវ កាញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មាន អមដំណើរដោយគណៈប្រតិភូបានអញ្ចើញមកប្រគេនបច្ច័យសម្រាប់កសាងផ្លូវបេតុងមួយខ្សែ ដល់វត្តនទីជោត្យារាមពាមប្រធ្នោះ ហៅវត្តពាម ដែលសិត្ថក្នុងភូមិពាម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មាន នឹងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិន បានដឹកនាំគណៈប្រតិភូអញ្ចើញមកប្រគេនបច្ទ័យសម្រាប់កសាងផ្លូវបេតុងមួយខ្សែចាប់ពីមុខវត្តពាមដល់គល់ស្ពានវិទ្យាល័យជីហែដែលមានប្រវែង៣៥០០ម៉ែត្រ។
ឯកឧត្តមរដ្ឋមន្ត្រីបានយកបច្ច័យចំនួន៣០លានរៀលមកប្រគេនវត្តពាម សម្រាប់កសាង ផ្លូវហើយឯកឧត្តមរដ្ឋមន្ត្រីបានប្រគេនបច្ច័យដល់ចៅអធិការវត្តពាម ថវិកា ១០មឺុនរៀល ព្រះសង្ឃ៤អង្គ ក្នុងមួយអង្គថវិកា៥០០០០រៀល យាយជីតាជី៦០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១០០០០រៀល ជូនសាលាបឋមសិក្សាវត្តពាមថវិកា១លានរៀល និងកង្ហា១៨គ្រឿង ជូនលោកគ្រូអ្នកគ្រូ១០នាក់មួយម្នាក់ៗទទួលបានថវិកា១០០០០០រៀល (ដប់មឺុនរៀល) សិស្សសាលាបឋមសិក្សាវត្តពាម២២៤នាក់ ក្នុងម្នាក់ទទួលថវិកា៥០០០រៀល(៥ពាន់រៀល) ជូនដល់សាលាឃុំពាមប្រធ្នោះ ១០មឺុនរៀល កងកម្លាំងប្រដាប់អាវុធបីអង្គភាព ក្នុងមួយអង្គភាពទទួលបានថវិកា១០ម៉ឺនរៀល។
ដោយឡែកលោកគ្រូចៅអធិការវត្ត នៅទីជោត្យារាមពាមប្រធ្នោះ ហៅវត្តពាម ព្រះនាម ឃុត យូស្រេង បានមានសង្ឃដីកាថ្លែងអំណរគុណចំពោះឯកឧត្តម ខៀវ កញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មាននិងលោកជំទាវ ទេព រង្សីុ ព្រមទាំងបុត្រ និងក្រុមការងារចុះជួយស្រុកកោះសូទិន ដែលបានផ្តល់ថវិកាជួយឧបត្ថម្ភ ចំនួន៣០លានរៀល ដើម្បីចូលរួមចំណែកក្នុងការកសាងផ្លូវបេតុងមួយខ្សែប្រវែង៣៥០០ម៉ែត្រ និងតែងតែជួយដល់ទីអារាមវត្តពាមជានិច្ច ក៍ដូចក្រុមការងារចុះជួយស្រុកកោះសូទិនទាំងមូល។