MENU
រដ្ឋមន្រ្តីក្រសួងព័ត៌មាន សម្រេចបញ្ឈប់កម្មវិធីរបស់វិទ្យុABC លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣
ព័ត៌មានជាតិ | ថ្ងៃពុធ ទី២៥ មករា ២០១៧, ១០:៤២ | ៩៦៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ឯកឧត្តមខៀវ កាញារិទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មានកាលពីថ្ងៃតី២៤ខែមករាឆ្នាំ២០១៧ បានបញ្ជាទៅលោកអគ្គនាយកស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ឲ្យបញ្ឈប់ជាបន្ទាន់សម្រាប់កម្មវិធីរបស់វិទ្យុABC 3 spring ដែលបានចាកផ្សាយតាមកញ្ចក់ទូរទស្សន៍លេខ៣បន្ទាប់ពីមានប្រតិកម្មពីមហាជនទូទៅច្រើន។

យោងតាមលិខិតរបស់ឯកឧត្តមខៀវ កញារិទ្ធ ជូនលោក ខាំពូន កែវមុណីម្ចាស់ស្ថានីយ៍ប៉ុស្តិ៍លេខ៣រាជធានីភ្នំពេញដោយបានអះអាងថាបញ្ឈប់កិច្ចសហការផលិតកម្មវិធីរវាងស្ថានីយ៍វិទ្យុទូរទស្សន៍ប៉ុស្តិ៍លេខ៣ជាមួយស្ថានីយវិទ្យុABCកម្ពុជា FM107.50 MHz។

ឯកឧត្តម រដ្ឋមន្រ្តីបានលើកឡើងថាក្នុងការផលិតកម្មវិធីចម្រុះដើម្បីធ្វើការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍លេខ៣ រាជធានីភ្នំពេញ រយៈពេលបីម៉ោងក្នុងមួយថ្ងៃពីម៉ោង៦ដល់ម៉ោង៩ព្រឹក។ប៉ុន្តែបន្ទាប់ពីស្ថានីយទូរទស្សន៍លេខ៣រាជធានីភ្នំពេញ បានដំណើរការផ្សាយកម្មវិធីនេះមួយរយៈពេលខ្លីកន្លងមកនេះបានកើតមានប្រតិកម្មពីសំណាក់មហាជនជាច្រើនធ្វើការរិះគន់ទៅលើពិធីករពិធីការិនី កម្មវិធីចម្រុះABC 3 Spring ដែលបានប្រព្រឹត្តនូវអំពើពុំគប្បីដោយសម្តែងកាយវិកាមិនសមរម្យ ការប្រើប្រាស់ពាក្យសំដីខ្លះការប្រើពាក្យសំដីខ្វះសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាននិងបានប្រមាថមើលងាយអ្នកស្តាប់ក៍ដូចជាទស្សនិកជនក្នុងពេលកំពុងបំពេញភារកិច្ចរបស់ខ្លួនដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់ពិធីករ.ពិធីការិនីដទៃទៀនត៕

Tags:
  • រដ្ឋមន្រ្តី
  • ក្រសួងព័ត៌មាន
  • វិទ្យុABC
  • ទូរទស្សន៍
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥