រាជធានីភ្នំពេញ៖ អាជ្ញាធរមូលដ្ឋានបាននិយាយថាជនរងគ្រោះជាជនជាតិអង់គ្លេសម្នាក់ស្លាប់ដោយអង្គុយលើកៅអីនៅថ្ងៃទី៤ ខែឧសភាឆ្នាំ២០១៦ ម៉ោង១០និង៣០នាទីនៅចំណុចក្នុងម៉ាតស្ថានីតេលាផ្លូវ៦៨ក្រុមទី៤ភូមិទូលសង្កែ សង្កាត់ទួលសង្កែមខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
អាជ្ញាធរបានបញ្ជាក់ថាជនបរទេសដែលស្លាប់ឈ្មោះWARNER PAUL ANTHONY BRITISH CITIZEN ភេទប្រុសអាយុ ៦១ឆ្នាំជនជាតិអង់គ្លេសកាន់លិខិតឆ្លងដែនលេខ៧០៧៧៤៦១១៧ស្នាក់នៅផ្ទះជួលលេខ១៥២ផ្លូវ៩០៧ក្រុម៤ភូមិទួលសង្កែនៅពេលបានទទួលព័ត៌មានអធិការដ្ឋានបានហំព័ទ្ធនិងការពារកន្លែងកើតហេតុរួចរាយការណ៍ទៅការិយាល័យបច្ចេកទេស ការិយាល័យជនបរទេស ស្ថានទូតដើម្បីសុំកិច្ចសហការណ៍ពិនិត្យសាកសព។
តាមដំណើររឿងហេតុឲ្យដឹងថានៅថ្ងៃខែឆ្នាំដដែលម៉ោង៨ព្រឹកនេះជនរងគ្រោះបានមកអង្គុយក្នុងម៉ាត ហូបអាហារដូចសព្វដង បាននិយាយប្រាប់ឈ្មោះវ័ង ឆេងហៃ ភេទប្រុសអាយុ២៨ឆ្នាំត្រូវជាកូនម្ចាស់ម៉ាតថាមិនស្រួលខ្លួនមានអការៈឈឺក្បាលរួចបានហៅទឹកសុទ្ធ១ដបនិងនំភីសារ១មកអង្គុយហូប។
លុះម៉ោង១០"៣០កូនម្ចាស់ហាងឃើញមិនស្រួលក៍ហៅរថយន្តពេទ្យពេលរថយន្តមកដល់ក៍ត្រូវស្លាប់បាត់ទៅហើយ។នគរបាលបាននិយាយថា អធិការដ្ឋានបាននិងកំពុងសហការការិយាល័យបច្ចេកទេសពិនិត្យសាកសពដើម្បីអនុវត្តន៍វិធានការជំនាញ៕