រាជធានីភ្នំពេញ៖ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញកាកពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ បានបញ្ជូនជនសង្ស័យ២នាក់ប្តីប្រពន្ធម្នាក់ខ្មែរ ម្នាក់ជាជនបរទេសទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណីអូសទាញនិងទិញពេស្យាចារកុមារ ។
ជនសង្ស័យម្នាក់ឈ្មោះ CRESSY ROBERT KINGSLEY ភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិអង់គ្លេសមុខរបរគ្រូពេទ្យនិងជាប្តីម្នាក់ឈ្មោះ ជា សុធី អាយុ៣៤ឆ្នាំ (ជាប្រពន្ធអង់គ្លេស)ស្នាក់នៅខុនដូរឈ្មោះ ឌី អឹម ផ្លូវលេខ១០៩ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ មកសាលាដំបូងរាជធានីភ្នំពេញ ។
ជនសង្ស័យទាំងពីរនាក់កំពុងស្ថិតនៅដៃលោក ខៀវ ផល្លា ព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងកំពុងធ្វើការសាកសួរ ។ ទាក់ទិន និងការបញ្ជូនខ្លួនប្តីប្រពន្ធ២នាក់ខាងលើទៅកាន់សាលាដំបូងរាជធានីភ្នំពេញនេះត្រូវបានសមត្ថកិច្ចបានឲ្យដឹងថា ពីរនាក់ប្តីប្រពន្ធបានឃុបឃិតគ្នាប្តីអ្នកឲ្យប្រពន្ធដើរអូសទាញកុមារក្រោមអាយុ១៥ឆ្នាំដើម្បីយកមកឲ្យប្តីរួមភេទដោយឲ្យកម្រៃជាប្រាក់ក្នុងម្នាក់ម្នាក់៣០០០ ដុល្លារអាមេរិក ។
សមត្ថកិច្ចឲ្យដឹងទៀតថាក្រោយពីមានពាក្យបណ្តឹងអាណាព្យាបាលជនរងគ្រោះនិងអង្គការក្រៅរដ្ឋាភិបាលសមត្តកិច្ចជំនាញបានធ្វើការស៊ើបអង្កេតជិត៣ខែទើបរកឃើញក្មេងស្រីរងគ្រោះចំនួន៤នាក់ក្រោមអាយុ១៥ឆ្នាំដែលត្រូវខូចខ្លួនដោយសារប្តីប្រពន្ធ២នាក់នេះទើបបានជានៅរសៀលថ្ងៃទី២៨ មេសាសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនជនជាតិអង់គ្លេសនិងប្រពន្ធជាខ្មែរទាំងពីរនាក់នោះ ៕