MENU
តុលាការផ្ដន្ទាទោសជនជាតិអង់គ្លេសម្នាក់អាណិកជនខ្មែនៅអាមេរិក២នាក់ និងស្ត្រីខ្មែរម្នាក់ដាក់គុកម្នាក់ៗ៥ឆ្នាំ ពីបទជួញដូរគ្រឿងញៀន
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី២២ ធ្វូ ២០១៦, ១៤:៣៩ | ៥១៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  បុរសជនជាតិអង់គ្លេសម្នាក់ អនិកជនខ្មែរនៅអាមេរិក២នាក់ រួមនិងស្ត្រីខ្មែរម្នាក់ ត្រូវបានក្រុមប្រឹក្សាជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមនាព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៦ ផ្ដន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ពី២ឆ្នាំទៅ៥ឆ្នាំ ក្រោមការចោទប្រកាន់ពីបទរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

សាលក្រមនេះបានប្រកាសជាសាធារណៈដោយលោកចៅក្រម លី សុខឡេង ប្រធានក្រុមប្រឹក្សាជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញនិងលោក ខាំ សុផារីជាតំណាងអយ្យការ បានសម្រេចផ្ដន្ទាទោស១. លោកPeter Richard gold អាយុ៦៨ឆ្នាំ ជនជាតិអង់គ្លេស ទី២ឈ្មោះ ស៊ីម លី ភេទស្រី អាយុ២៣ឆ្នាំ  ជនជាប់ទាំង២នាក់ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ក្នុងម្នាក់ៗ៥ឆ្នាំ និងពិន័យជាប្រាក់ចូលថវិការដ្ឋ ក្នុងម្នាក់ៗ៦លានរៀល ក្រោមបទចោទរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា ៤០ និងមាត្រា៤៥នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនកម្ពុជា ។ជនជាប់ចោទចោទប្រព្រឹត្តកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៥ នៅក្នុងខណ្ឌដូនពេញ ។

ទី៣.ឈ្មោះ សុវណ្ណ ហូល ហៅឌីជេស៊ប់ អាយុ៥៩ឆ្នាំត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ និងពិន័យជាប្រាក់ចូលថវិការដ្ឋចំនួន៤លានរៀល ទី៤.ឈ្មោះ អែម សេង ភេទប្រុស ជាអនិកជនខ្មែរនៅអាមេរិក ត្រូវផ្ដន្ទាទោសដាក់ព្ធនាគារ៤ឆ្នាំ និងពិន័យជាប្រាក់ចំនួន៥លានរៀលចូលថវិការដ្ឋ សាលក្រមនេះបានបើកផ្លូវឲ្យជនជាប់ចោទប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។

សូមរំលឹកថាកាលពីថ្ងៃទី ១០ មករា ឆ្នាំ ២០១៥ សមត្ថកិច្ចខណដូនពេញបានបើកប្រតិបត្តិការបង្ក្រាបអំពើជួញដូរគ្រឿងញៀនមួយនៅក្នុខណដូនពេញ ដោយឃាត់ខ្លួនលោក Peter Richard gold និងសង្សាររបស់គាត់ឈ្មោះសុឹម លី ។ សមត្ថកិច្ចបានរឹបអូសគ្រឿងញៀនមេតំហ្វេតាមីនទំងន់ ៤,៦៩ក្រាមពីក្នុងផ្ទះរបស់គាត់ ។

តាមចម្លើយរបស់ជនសង្ស័យទាំង២នាក់ឆ្លើយថាគ្រឿងញៀនទាំងនេះពួកគេទិញពីឈ្មោះ សុ វណ្ណ ហូល ហៅឌីជាស៊ប់ និងឈ្មោះ អែម សេង សមត្ថកិច្ចបានទៅឆែកផ្ទះពួកគេក៏បានរកឃើញគ្រឿងញៀនទំងន់២, ៧២ក្រាមបន្ថែមទៀត ។

ក្នុងសវនាការកាលពីថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ ២០១៦ ជនជាប់ចោទបានសារភាពខ្លះនិងមិនសារភាពខ្លះនៅក្នុងសំណុំរឿងគ្រឿងញៀននេះ ប៉ុន្តែតំណាងអយ្យការបានតម្កល់បទចោទប្រកាន់លើក្រុមជនត្រូវចោទអោយនៅដដែល ហើយសំណូមពរអោយតុលាការផ្ដន្ឋាទោសតាមច្បាប់ ៕                                               

Tags:
  • តុលាការ
  • ផ្ដន្ទាទោស
  • ជនជាតិអង់គ្លេស
  • អាមេរិក
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥