ខេត្តព្រះសីហនុ ៖ វេលាម៉ោង២២.០០នាទីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ មានករណីមនុស្សឃាតមួយកើតឡើងក្នុងលំនៅដ្ឋានស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបង្កដោយជនសង្ស័យឈ្មោះជិវ.រដ្ឋាភេទប្រុសអាយុ២៥ឆ្នាំ.មុខរបរជាងទងមានទីលំនៅចំណុចកើតហេតុបានប្រើកាំបិតកាប់ទៅលើជនរងគ្រោះដែលត្រូវជាកូនស្រីបង្កើតឈ្មោះជិវ.លីហួរ ភេទស្រី អាយុ៣ឆ្នាំ(ស្លាប់នៅកន្លែង) ក្រោយពីកាប់សម្លាប់កូនរួចជនសង្ស័យបានរត់ចេញតាមផ្លូវជាតិលេខ4ដេញកាប់ជនរងគ្រោះម្នាក់ទៀតឈ្មោះមាន.ហួត ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្សមានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុបណ្តាលឲ្យរងរបួសត្រង់ប្រអប់ដៃស្តាំក្នុងខណៈជនរងគ្រោះកំពុងដើរ ។
តាមការបំភ្លឺរបស់ឈ្មោះជិន.សាមាឌីភេទស្រីអាយុ២៥ឆ្នាំ.មុខរបរមេផ្ទះ ត្រូវជាប្រពន្ធរបស់ជនសង្ស័យបានអោយដឹងថា ជនសង្ស័យមានសភាពដូចមនុស្សបែកថ្នាំហើយបានបំផ្លិចបំផ្លាញសំភារៈប្រើប្រាស់ក្នុងផ្ទះទាញកាំបិតដេញកាប់ខ្លួនតែគាត់រត់គេចខ្លួនមកប្តឹងសមត្ថកិច្ច។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងអ.ហស្រុកព្រៃនប់ឃាត់ខ្លួនបានកំពុងអនុវត្តតាមនិតិវិធី៕