MENU
សពបុរសម្នាក់ប្រទះឃើញដេកស្លាប់ក្នុងកាប៊ីនឡានកុងតឺន័រ សង្ស័យខ្យល់គមិនទាន់ដឹងមូលហេតុពិត
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី១១ សីហា ២០១៦, ១៤:៣២ | ៧១៩ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   អាជ្ញាធរបាននិយាយបុរសម្នាក់ជាអ្នកបើកបររថយន្តកុងតៃន័រសង្ស័យខ្យល់គដេកស្លាប់ក្នុងកាបីនរថយន្ត តាំងពីយប់រហូតដល់ព្រឹកឡើងទើបភ្ញាក់ផ្អើលនៅក្នុងផែស្ងួតក្រុមហ៊ុនតេងឡាយផ្លូវទំនប់កប់ស្រូវ ភូមិអង្គកែវសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១១ខែសីហាឆ្នាំ២០១៦ ។

អាជ្ញាធរបានអះអាងថាជនរងគ្រោះមានឈ្មោះផាត់វីរៈហៅរឿងភេទប្រុសអាយុ២៥ឆ្នាំមុខរបរបើកបររថយន្តកុងតៃន័រ ក្រុមហ៊ុនខាងលើស្នាក់នៅផ្ទះជួលភូមិជម្ពូវ័នសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យមានឪពុកឈ្មោះប៉ែនសារិអាយុ៥៣ឆ្នាំមុខរបរកសិករម្តាយឈ្មោះអនភាចអាយុ៥២ឆ្នាំមុខរបរកសិករមានស្រុកកំណើត ភូមិក្រោលគោឃុំក្រោលគោស្រុកស្វាយជ្រុំខេត្តស្វាយរៀង។

តាមប្រភពពីមេការរថយន្តបានឲ្យដឹងថាកាលពីល្ងាចថ្ងៃទី១០ខែសីហាជនរងគ្រោះបើករថយន្ត របស់ខ្លួនកុងតៃន័រវិលត្រឡប់បំពេញការងារខាងក្រៅវិញចូលដល់ក្នុងផែស្ងួតក្រុមហ៊ុន ចតទុកដាក់រថយន្តត្រឹមត្រូវ។តែមិនចាប់អារម្មណ៍ថាជនរងគ្រោះចុះចេញដែរ រហូតដល់ព្រឹកថ្ងៃទី១១ខែសីហា ខណៈដែលរថយន្តផ្សេងៗចេញដឹកឥវ៉ាន់អស់សល់តែរថយន្តជនរងគ្រោះចតនៅដដែល ហើយក៏មិនឃើញជនរងគ្រោះចាំយូរពេកទៅមើលរថយន្តស្រាប់តែប្រទះឃើញជនរងគ្រោះ ដេកស្លាប់ក្នុងកាប៊ីនរថយន្តទើបបង្កឲ្យភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ច អាជ្ញាធរ ចុះមកពិនិត្យជាក់ស្តែង ។

សាកសពក្រោយពីសមត្ថកិច្ចជំនាញចុះធ្វើការពិនិត្យនិងកោសល្យវិច័យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារជម្ងឺខ្យល់គរួចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណីភូមិក្រោលគោឃុំក្រោលគោស្រុកស្វាយជ្រុំខេត្តស្វាយរៀង៕

Tags:
  • សពបុរស
  • កុងតឺន័រ
  • សង្ស័យ
  • ដេកស្លាប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥