MENU
ប៉ូលីសស្រុកនិង ខេត្តសហការគ្នាចាប់បុរស ៣នាក់ពីបទចែកចាយនិង ប្រើប្រាស់គ្រឿងញៀន ដកហូតថ្នាំញៀន ១០កញ្ចប់
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី២៦ មេសា ២០១៦, ០៨:០២ | ៤៣៧ ដង | ចុចបញ្ចេញមតិ (០)

ខេត្តកំពង់ឆ្នាំង៖ ក្រុមជូញជូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននិង សមត្ថកិច្ចនគរបាលស្រុករលាប្អៀរ សហការគ្នាព័ទ្ធចាប់បាន កាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅភូមិត្រពាំងពោធិ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យទាំង៣នាក់ដែលសមត្ថកិច្ចចាប់បានទី១.ឈ្មោះកុយ សុភារៈ ភេទប្រុស អាយុ១៩ឆ្នាំ ទី២.ឈ្មោះហ៊ន ចាន់ធឿន ភេទប្រុស អាយុ២០ឆ្នាំ ទាំង២នាក់នេះរស់នៅក្នុងភូមិភ្នំតូច ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងទី៣.ឈ្មោះវិន សុធៀន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិស្មែត្រ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញមានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១០កញ្ចប់ ម៉ូតូចំនួន៣គ្រឿង អាវុធកែច្នៃ២ដើម កាំបិត១ បំពង់ទីប១ និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួនផងដែរ ។

សមត្ថកិច្ចដែលស្ថិតក្នុងប្រតិបត្តិការណ៍នេះ បានឲ្យដឹងថា បន្ទាប់ពីទទួលបានការផ្តល់ព័តមានពីប្រជាពលរដ្ឋនៅមូលដ្ឋាន ស្តីពីសកម្មភាពរបស់ក្រុមជនសង្ស័យទាំងនេះភ្លាមៗ សមត្ថកិច្ចកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានសហការជាមួយកម្លាំងនគរបាលស្រុករលាប្អៀរ ចុះទៅទីតាំងរបស់ក្រុមជនសង្ស័យព័ទ្ធចាប់បានទាំង៣នាក់តែម្តង និងបានរឹបអូសនូវវត្ថុតាងជាក់ស្តែង និងសម្ភារៈផ្សេងទៀតជាច្រើនផងដែរ  ។

នៅពេលនេះជនសង្ស័យទាំង៣នាក់ បានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការសាកសួរយកចម្លើយកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី  ៕

Tags:
  • ប៉ូលីស
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥