![]() |
MENU
|

រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាចែកចាយថ្នាំញៀនយ៉ាងសកម្មក្នុងរាជធានី ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទំនប់ទឹកធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង២រំលងអាធ្រាត ឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំណុចលើផ្លូវបេតុង១៩៩ ខាងក្រោយផ្សារទំនើបសុវណ្ណា ស្ថិតក្នុងភូមិផ្អែ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ខណះដែលជនសង្ស័យរូបនោះកំពុងរៀបនិងធ្វើសកម្មភាពចែកចាយថ្នាំញៀន។
ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សុខ រ៉ាណូ ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរនិងស្នាក់នៅមិនពិតប្រាកដ ដោយមានស្រុកកំណើតនៅភូមិប៉ោយប៉ែត ឃុំប៉ោយប៉ែត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោក ផន អូន នាយប៉ុស្ដិ៍ទំនប់ទឹកបានប្រាប់ឲ្យដឹងថា មុននិងឃាត់ខ្លួនជនសង្ស័យខាងលើគឺ ជនសង្ស័យរូបនោះបានជិះម៉ូតូហង់ដាឌ្រីម ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GE.8293 ដោយគ្មានកញ្ចក់ស្របពេលកម្លាំងសមត្ថកិច្ចមូលដ្ឋានកំពុងល្បាតនិងមានការសង្ស័យក៏ឃាត់ខ្លួនសួរនាំ ។ ពេលដែលឃាត់ខ្លួននិងសួរនាំជនសង្ស័យខាងលើជនសង្ស័យរូបនោះមានការភ័យស្លន់ស្លោខ្លាំងពេកទើបធ្វើឲ្យសមត្ថកិច្ចមានការចាប់អារម្មណ៍និងឆែកឆេលើខ្លួនប្រាណជនសង្ស័យរួមទាំងម៉ូតូផងដែរ រហូតសមត្ថកិច្ចគាស់កែបម៉ូតូក៏ឃើញថ្នាំញៀនចំនួន២០កញ្ចប់តូចនៅជាប់និងកែបម៉ូតូតែម្តង ។ វត្ថុតាងដែលដកហូតបានរួមមាន ថ្នាំញៀន២០កញ្ចប់តូច លុយខ្មែរ70មុឺនរៀល ទូរស័ព្ឋអាយហ្វូនសុិចចំនួន២គ្រឿង និងម៉ូតូម៉ាកហង់ដាឌ្រីមស៊េរី2017ចំនួនមួយគ្រឿងផង។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាបបានបញ្ចូនខ្លួនជនសង្ស័យខាងលើនិងវត្ថុតាងដែលដកហូតបានយកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹកដើម្បីសួរនាំបន្ថែមនិងកសាងសណុំរឿងបញ្ចូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាក់ការបន្តតាមផ្លូវច្បាប់៕


