MENU
|
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ខែឧសភាឆ្នាំ២០១៧ម៉ោង៩ព្រឹកថ្ងៃទី២០ ឧសភា ២០១៧ មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃធ្វើសន្និសិទសារព័ត៌មាន ស្តីពីករណីបង្ក្រាបគ្រឿងញៀន ដ៏ទ្រង់ទ្រាយធំមួយដែលចាប់បានថ្នាំញៀនចំនួនជាង៥៦គីឡូក្រាម និងចាប់ខ្លួនជនសង្ស័យមេក្លោងម្នាក់ និងអ្នកដឹកជញ្ជូនគ្រឿងញៀនមកពីប្រទេសឡាវម្នាក់ ។
ជសង្ស័យម្នាក់ឈ្មោះ ស៊ី ឡាឡយ មុខងារជាឧកញ៉ាម្នាក់នៅខេត្តរតនគិរី(មេក្លោង) ជាអ្នកទទួលដុំមកពីក្រៅប្រទេស និងជាអ្នកលក់ និងចែកចាយនៅក្នុងស្រុក និងម្នាក់ឈ្មោះ លូន សុផា ជាអ្នកទទួលបញ្ជារពីមេក្លោង យកថ្នាំញៀនមកស្តុកទុកនិងយកទៅប្រគល់ឲ្យអ្នកទិញ(ស៊ីឡាឡយ)ជាមេខ្លោង ។
សមត្ថកិច្ចបាននិយាយថា ថ្នាំញៀនដែលសមត្តកិច្ចចាប់យករួមមាន៣ប្រភេទ ១.ហេរ៉ូអុីន ២.ម៉េតំហ្វេតាម៉ីនICE និង៣.ម៉េតំហ្វេតាម៉ីនគ្រាប់ WY ។ ក្នុងនោះមានថ្នាំញៀនប្រភេទហេរ៉ូអ៊ីនចំនួន១៥គីឡូក្រាម ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីនចំនួន១២គីឡូក្រាម និងថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីនគ្រាប់ចំនួន២៩គីឡូក្រាម ។ បើតាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ថ្នាំញៀនដែលសមត្តកិច្ចចាប់បានជាង៥៦គីឡូក្រាមនោះ គិតជាទឹកប្រាក់ប្រមាណជាង១លានដុល្លារអាមេរិក ។
តាមសេចក្តីរាយការជំហ៊ានដំបូងថា នៅវេលាម៉ោង១១យប់ថ្ងៃទី១៧ ឧសភា ២០១៧ កម្លាំងសមត្តកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿញៀមក្រសួងមហាផ្ទៃដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណះ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានចុះទៅចាប់យកវត្ថុតាងគ្រឿងញៀនចំនួនជាង៥០គីឡូក្រាម នៅទីតាំងមួយកន្លែងមុខវត្តសំរោងអណ្តែត សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពពត៍មានពាក់ពន្ធករណីទៅដកហូតយកវត្ថុតាងនោះ មន្រ្តីមន្ទីរប្រឆាំងគ្រឿងញៀនបានបង្ហើបឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងគរបាលជាតិ ទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីល្ងាចថ្ងៃដដែលនោះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងបានបង្ក្រាប និងចាប់ខ្លួនមេក្លោងជួញដូរគ្រឿងដ៏ធំ២នាក់នៅម្តុំផ្សារធំថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ការបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ២នាក់នោះ សមត្តកិច្ចបានធ្វើការចាប់យកវត្ថុតាងថ្នាំញៀនចំនួន២គីឡូក្រាមរួច ។ ក្រោយពេលចាប់ខ្លួនជនសង្ស័យបានសារភាពថា នៅមានថ្នាំញៀន៥០គីឡូក្រាម ទៀតដែលលាក់ទុកក្នុងទីតាំងមួយមុខវត្តសំរោងអណ្តែត ។ ពេលទទួលបានចម្លើយជាក់លាក់នោះហើយ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណះ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងចុះទៅដកហូតថ្នាំញៀនប្រមាណ៥០ គីឡូក្រាមនោះ ៕