ខេត្តព្រះស៊ីហនុ៖ ជនបរទេសម្នាក់បានដេកស្លាប់នៅក្នុងបន្ទុបជួលកាលពីថ្ងៃទី ១៨ខែមេសាឆ្នាំ២០១៦ វេលាម៉ោងប្រហែល១៩:០០នាទី មានករណីជនបរទេសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ជួលជាន់ទី២ ម្ចាស់បន្ទុប់ជួលមានឈ្មោះ នង ស៊ីណាល់ ភេទប្រុស អាយុ៤២ឆ្នាំ ស្ថិតក្នុងក្រុម ទី៩ ភូមិ១សង្កាត់លេខ៣ ខេត្តព្រះសីហនុ។
ជនបរទេសដេកស្លាប់ខាងលើមានឈ្មោះ SKOV DENNIS ភេទប្រុសកើតថ្ងៃទី២៦ខែ១១ឆ្នាំ១៩៥៩ សញ្ជាតិ ដាណឺម៉ាក កាន់លិខិតឆ្លងដែនលេខ ២០៦៧៥៨៧៣៥ មានសុពលភាពថ្ងៃទី២៥ខែ៣ឆ្នាំ២០២៣ ទិដ្ឋាការលេខ EI ០០៧៣៥០៨១ មានសុពលភាពថ្ងៃទី១ខែ៧ឆ្នាំ២០១៦។
ជនបរទេសរងគ្រោះចូលមកស្នាក់ នៅបន្ទប់ជួលខាងលើតាំងពីថ្ងៃទី៣ខែ៥ឆ្នាំ២០១៣ រហូតដល់ថ្ងៃស្លាប់តែម្តង។
ឆ្លងតាមការសន្និដ្ឋានជំហ៊ានដំបូង របស់លោកវេជ្ជៈបណ្ឌិត សែ ជោសិទ្ធិជោតអនុប្រធានមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ បានសន្និដ្ឋានថា ជនរងគ្រោះ សាកសព ស្លាប់ ដោយសារ «គាំងបេះដូង»។
បច្ចុប្បន្នសាកសពរក្សាទុកបណ្តោះអាសន្ន នៅកន្លែងកើតហេតុ ដើម្បីរង់ចាំការសម្រេចពីក្រុម គ្រួសារ និងស្ថានទូតសាម៉ី ។