MENU
ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់ក្បែររបងដីឡូត៍មួយ មិនស្គាល់អត្តសញ្ញាណ
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី២៩ កក្កដា ២០១៦, ០៨:២១ | ៤៩០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖       នគរបាលខណ្ឌសែនសុខបាននិយាយថាសាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទេះឃើញដេកស្លាប់ក្បែររបងក្នុងដីឡូត៍មួយកន្លែងក៍ប្តឹងសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ។ករណីនេះបង្កភ្ញាក់ផ្អើលកាលពីម៉ោង១៥និង៣០នាទីរសៀលថ្ងៃទី២៨កក្កដា២០១៦នៅដីឡូត៍ទំនេរមួយកន្លែងស្ថិតនៅក្រុម៩ភូមិក្រាំងអង្ក្រងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។សពបុរសខាងលើមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយដោយមានសម្បុរស្រឯមមិនមានពាក់អាវទេស្លៀកខោសាច់ក្រណាត់ខ្មៅជើងវែងសក់ស្លូតកម្ពស់ប្រហែល១.៦០ម៉ែត្រ។

យោងតាមកម្មករសំណង់នៅក្បែរនោះបាននិយាយថាកាលពីម៉ោងប្រហែល១០ព្រឹកថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៦ពួកគាត់បានឃើញបុរសខាងលើដើរដូចអ្នកស្រវឹងហើយមកដេកក្រោមដើមឈើក្បែរនោះហើយគាត់ក៍មិនចាប់អារម្មណ៍ដែរដោយជាប់រវល់ធ្វើការ។លុះដល់ម៉ោងខាងលើឃើញមានប្រជាពលរដ្ឋមកចោមរោមមើលទើបដឹងថាបុរសខាងលើមកដេកស្លាប់ក្បែររបងទៅវិញ។

តាមសំដីមេភូមិបានប្រាប់ថាមុនកើតហេតុខណៈដែលគាត់កំពុងដើរធ្វើការក្នុងមូលដ្ឋានស្រាប់តែមានប្រជាពលរដ្ឋទូរស័ព្ទប្រាប់គាត់ថាមានបុរសម្នាក់មកដេកស្លាប់កៀនរបងក្នុងដីឡូត៍ទំនេរមួយកន្លែងក្នុងភូមិទើបគាត់ចុះមកពិនិត្យនិងបានរាយការណ៍បន្តទៅសមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យ។

សមត្ថកិច្ចបាននិយាយថានៅលើដងខ្លួនសាកសពមិនមានស្លាកស្នាមអ្វីគួរកត់សំគាល់ឡើយអ្នកឃើញហេតុការណ៍បាននិយាយតៗគ្នាថាប្រហែលជាគាត់ដើរហេវហត់អស់កម្លាំងមិនមានអ្វីហូបហើយមើលទៅទើបដើរមកដេកស្លាប់សង្ស័យខ្យល់គនៅកន្លែងខាងលើដូចនេះ។សពខាងលើសមត្ថកិច្ចបានយកទៅតម្កល់នៅវត្តក្រាំងធ្នង់សិនក្រែងមានសាច់ញាតិមករក។

Tags:
  • ប្រជាពលរដ្ឋ
  • ដេកស្លាប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥