![]() |
MENU
|

រាជធានីភ្នំពេញ៖ នារីបម្រើការខារ៉ាអូខេម្នាក់បានគាំងបេះដូងស្លាប់ ក្រោយពីនាងរួមភេទជាមួយបុរសម្នាក់ ដែលជាមន្ត្រីកងរាជអាវុធហតរាជធានីភ្នំពេញ នៅក្នុងសណ្ឋានគារមេគង្គហេង មហាផល ហើយត្រូវបានបុរសជាសង្សារដឹកតាមរថយន្តទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត តែត្រូវក្រុមគ្រូពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់មុនពេលដឹកមកមន្ទីរពេទ្យបាត់ទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៥ភ្លឺ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្នុងបន្ទប់លេខ១០៥ ជាន់ទី១ សណ្ឋានគារមេគង្គហេង មហាផល ស្ថិតនៅតាមបណ្តោយផ្លូវកែវចិន្តាភូមិទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វាបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះទុំ គឹម ហ៊ី អាយុ២៥ឆ្នាំ មានទីលំនៅភូមិស្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល មានមុខរបរបុគ្គលិកខារ៉ាអូខេយីហោ៧២ មានទីតាំងនៅផ្លូវលេខ២៧១ ស្ថិតនៅក្នុងបឹងទំពុន ខណ្ឌមានជ័យ ។ ចំណែកបុរសជាសង្សារមានឈ្មោះគង់ រិទ្ធ អាយុ៤៣ឆ្នាំ ជាមន្រ្តីប៉េអឹមរាជធានីភ្នំពេញ។
ប្រភពបានឲ្យដឹងថា នារីរងគ្រោះនិងបុរសជាមន្រ្តីអាវុធហត្ថខាងលើត្រូវគេដឹងថា មានទំនាក់ទំនងស្នេហានឹងគ្នាបានរយះពេល៥ខែមកហើយ មុនពេលកើតហេតុ ពួកគេទាំង២នាក់ បានមកចូលរួមក្នុងពិធីផឹកស៊ីជួបជុំមិត្តភក្តិខាងបុរសអាវុធហត្ថ នៅម្តុំបឹងត្របែក ។ បន្ទាប់ពីផឹកស៊ីរួច ពួកគេទាំង២នាក់ ធ្វើដំណើរមករួមរ័កគ្នានៅក្នុងសណ្ឋាគារខាងលើ ។
ប្រភពពត៌មានពីសន្តិសុខយាមនៅសណ្ឋាគារបានឲ្យដឹងថា មុនពេលកើតម៉ោង១១:៣០នាទីយប់ ថ្ងៃទី២៤ខែតុលា ឆ្នាំ២០១៦ ឃើញមានមនុស្សប្រុស-ស្រីពីរនាក់បើករថយន្ត មួយគ្រឿងមក ជួល បន្ទប់លេខ១០៥ ដើម្បីស្នាក់នៅ ក្រោយពេលចូលស្នាក់នៅរហូតដល់ម៉ោង៥ភ្លឺ ស្រាប់តែគេ ឃើញបុរសម្នាក់បានបីនារីជាសង្សារចុះមកក្រោម ដាក់ក្នុងរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ខណះពេលដឹកទៅដល់មន្ទីពេទ្យត្រូវបានក្រុមគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់តាំងពីរនៅបន្ទប់ក្នុងខាងលើនោះបាត់ទៅហើយ។
សមត្ថកិច្ចបានឲ្យដឹងបន្តថា ក្រុមគ្រូពេទ្យធ្វើកោសល្យវិច្ច័យ បានឲ្យដឹងថា នារីរងគ្រោះបានស្លាប់ ដោយសារគាំងបេះដូង បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យរួចហើយ នឹងប្រគល់សពទៅឲ្យក្រុមគ្រួសារ ដឹកយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី ៕


