ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ទី២៩ ខែមេសា ឆ្នាំ២០១៧នេះមានករណីស្ត្រីជាជនជាតិចិនម្នាក់បានគាំងបេះដូងស្លាប់នៅកំពង់ផែទូកទេសចរណ៏ កាំសាប ដែលមានទីតាំងស្ថិតនៅ ក្រុម២៤ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
ជនរងគ្រោះមានឈ្មោះ LIN SU SU YING ភេទ ស្រី កើតថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៤៦ សញ្ជាតិចិនកាន់លិខិតឆ្លងដែនទេសចរណ៍លេខ 303769613 សុពលភាពដល់ថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២១ និងទិដ្ឋាការលេខ TI 12798717 សុពលភាពដល់ថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០១៧ ។
ប្រភពព័ត៌មានអោយដឹងថា មុនកើតហេតុស្ត្រីរងគ្រោះបានដើរឆ្ពោះទៅកាន់កំពង់ផែទូកទេសចរណ៍ត្រៀមទៅលេងកោះមួយ នៅក្នុងភូមិសាស្ត្រខេត្ត កំឡុងពេលនោះស្រាប់តែគេប្រទះឃើញនាងដួលក្បែរកំពង់ផែបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកដំណើរនិងមន្ត្រីនគរបាលយាមកាមក្បែរទីនោះជួយរឹតខ្យល់ដង្ហើមប៉ុន្តែពេលនោះអក្ការះនាងចេះតែដង្ហក់ខ្លាំងឡើងៗ លុះមិនបានប៉ុន្មាននាទីផងក៏ត្រូវដាច់ខ្យល់ស្លាប់ភ្លាមតែម្តង ។
លោក វេជ្ជះបណ្ឌិត សែ ជីសិទ្ធិជាតិ អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុដែលបានចុះទៅពិនិត្យសាកសពដល់កន្លែងកើតហេតុផ្ទាល់បានបញ្ជាក់ថា ជនរងគ្រោះ គឺស្លាប់ដោយសារ ជម្ងឺ គាំងបេះដូង ។
យ៉ាងណាមិញបច្ចុប្បន្នសាកសពត្រូវបានដឹកយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត( ពេទ្យចំការចេក )រងចាំការសម្រេច ពីក្រុមគ្រួសារនិងស្ថានទូតសាម៉ី ក្នុងការយកសពទៅកាន់ប្រទេសដើមខ្លួនវិញឬយ៉ាងណា ៕