MENU
មានការវាយប្រហារ គ្រាប់បែកមួយ នៅប៉ាគីស្ថាន ស្លាប់ និងរបួស ជាង៣០០នាក់
ព័ត៌មានអន្តរជាតិ | ថ្ងៃច័ន្ទ ទី២៨ មីនា ២០១៦, ១១:៥៧ | ៤១៩ ដង | ចុចបញ្ចេញមតិ (០)

យ៉ាងហោចណាសក៏មានមនុស្ស​៦៥នាក់ស្លាប់និងជាង​២៥០នាក់រងរបួសនៅក្នុងហេតុការផ្ទុះគ្រាប់បែក អត្តឃាត់នៅរម្មណីយដ្ឋានGulshan Iqbal ភាគខាងកើតទីក្រុង Lahore ស្ថិតនៅក្នុងខេត្ត​Punjab ជាស្រុកកំណើតរបស់នាយករដ្ឋមន្ត្រី​Nawaz Sharif ។ភាគច្រើនអ្នកស្លាប់ជាស្ត្រីនិងកុមារ។

 

ខេត្ត​Punjab ជាទីកន្លែងប្រជុំអ្នកមានបំផុតនៅក្នុងប្រទេសដែលមានពលរដ្ឋ​១៩០លាននាក់ កំពុងប្រឈមនិងការវាយប្រហាររបស់ក្រុមតាលីបង់។ ក្រុម​Tahreek-i-taliban  ស្ថិតនៅក្នុងប្រទេសប៉ាគិស្ថានប្រកាសទទួលស្គលថាជាសកម្មភាពវាយប្រហាររបស់ខ្លួន។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា សាកសពជនរង្គ្រោះដេកពាសពេញតំបន់វាយប្រហារ អ្នករងរបួសត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យជាបន្ទាន់។ សាក្សីផ្សេងទៀតបានបញ្ចាក់ថា នៅរម្មណីយដ្ឋានក្នុងពេលរងការវាយប្រហារគឺមានមនុស្សកុះករខុសពីធម្មតា ដោយសារតែថ្ងៃបុណ្យយេស៊ូ។

ក្រោយការវាយប្រហារគ្រាប់បែក នាយករដ្ឋមន្ត្រី​ឥណ្ឌាលោក​Narendra modi បានទូរស័ព្ទទៅកាន់មេដឹកនាំប៉ាគីស្ថានរំលែកទុកនៅក្នុងហេតុការសោកនាដកម្មនោះ។ នៅក្នុងជុំនួបពិភាក្សា​នាយករដ្ឋមនត្ត្រីឥណ្ឌាបញ្ចាក់ថា ចាំបាច់ត្រូវតែខិតខំជាងនេះនៅក្នុងសង្គ្រាមប្រឆាំងក្រុមភេរវកម្ម។

 

ក្នុងថ្ងៃជាមួយគ្នានោះ អ្នកនាំពាក្យក្រុមព្រឹក្សាសន្តិសុខ​ជាងអាមេរិកលោក​Ned Price បានឲ្យដឹងថា អាមេរិកបានថ្កោលទោសយ៉ាងខ្លាំងដល់ការវាយប្រហារនោះ។ ទទឹមនិងនោះអាមេរិកនឹងសហការ​ជា​មួយប៉ាគីស្ថានដើម្បីវាយប្រហារទៅលើក្រុមភេរវកម្ម។

 

Tags:
  • ការវាយប្រហា
  • ប៉ាគីស្ថាន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥