MENU
|
កាលពីថ្ងៃទី ៥ខែមិថុនា អតីតទាហានអាមេរិកបានបើកការបាញ់ប្រហារ នៅក្នុងក្រុមហ៊ុនមួយនៅទីក្រុង Orlando បណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់។ អតីតយោធាអាមេរិកឈ្មោះ John Robert Neumann Jr បានសម្លាប់បុគ្គលិកក្រុមហ៊ុន Fiamma មុនពេលបាញ់សម្លាប់ខ្លួនឯង ។
ប៉ូលិសនៅក្នុងតំបន់បានឲ្យដឹងថា ជនដៃដល់មានទំនាក់ទំនងមិនល្អជាមួយជនរង្គ្រោះនៅក្នុងការបាញ់ប្រហារនោះ។ លោក Jerry Demings មន្ត្រីប៉ូលិសក្នុងតំបន់បានបញ្ចាក់ថា នៅពេលការបាញ់ប្រហារកើតឡើងមានបុគ្គលិក ១២នាក់កំពុងធ្វើការ ។ ប៉ូលិសទទួលបានការហៅពីបុគ្គលិកនៅទីនោះក្នុងពេលបាញ់ប្រហារ នៅវេលាម៉ោង ៨ ថ្ងៃទី ៥ខែមិថុនា ហើយប៉ូលិសក៏បានទៅដល់កម្លែងកើតហេតុក្នុងរយៈពេល២នាទី។
លោក Jerry Demings បញ្ចាក់ថា ពេលដែលលោកទៅដល់កន្លែងកើតហេតុ ប៉ូលិសបានឃើញមនុស្សជាច្រើនត្រូវជនដៃដល់បាញ់ ក្នុងនោះមានបុរស៣នាក់និងស្ត្រី១ស្លាប់នៅនឹងកន្លែងកើតហេតុ។ ជនរង្គ្រោះទី៥បានស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យ។ចំណែកមនុស្ស៧នាក់ទៀតមានវត្តមាននៅក្នុងអាគានោះមិនរងរបួសនោះឡើយ។
លោក Jerry Demingsបានបញ្ចាក់ទៀតថា ជនដៃដល់យកកាំភ្លើងខ្លី និងកាំបិទទៅតាមខ្លួន ប៉ុន្តែមិនបានប្រើកាំបិទនោះឡើយគឺប្រើតែកាំភ្លើងបាញ់ប្រហារតែប៉ុណ្ណោះ។ ជនដៃដល់ធ្លាប់ ពាក់ព័ន្ធបទល្មើស ជាច្រើន ក្នុងនោះមានការប្រើប្រាស់គ្រឿងញៀន និងបង្កររបួសស្នាមជាដើម។
ប៉ូលិសបានឲ្យដឹងថា នៅក្នុងហេតុការបាញ់ប្រហារខាងលើគឺជា កំនុំផ្ទាល់ខ្លួន មិនជាប់ពាក់ព័ន្ធនិង ការវាយប្រហារភេរវកម្មនោះឡើយ។ នៅពេលនេះដែរកម្លាំងប្រឆាំងក្រុមភេរវកម្ម បានទៅកាន់កន្លែងកើតហេតុ ត្រួតពិនត្យស្ថានភាពផងដែរ។
កន្លងមកទីក្រុង Orlando ធ្លាប់ ទទួលរងការវាយប្រហារភេរវកម្ម ទ្រងទ្រាយធំបំផុត នៅលើទឹកដីអាមេរិកបន្ទាប់ពីការវាយប្រហារភេរវកម្ម ថ្ងៃទី១១ខែកញ្ញា ។ ការវាយប្រហារ ដោយបាញ់រ៉ះកាលពីថ្ងៃទី១២ខែមិថុនា ឆ្នាំ២០១៦ សម្លាប់មនុស្ស ៤៩នាក់ នៅក្នុងក្លឹបរាត្រីPulse។