MENU
|
ប៉ូលិសហ្វីលីពីន នៅថ្ងៃទី ២ខែឧសភា បានប្រកាសថា ការបាញ់ប្រហារនៅ តំបន់ Resorts World Manila ស្ថិតនៅទីក្រុង Pasay គឺជាសកម្មភាពវាយប្រហាភេរវកម្មហើយខ្មាន់កាំភ្លើង ត្រូវបានសម្លាប់។
ស្នងការប៉ូលិស លោក Ronald Rela Rosa បានបញ្ចាក់ថានេះជាសកម្មភាពវាយប្រហារប្លន់ ។ លោកបន្តទៀតថា ខ្មាន់កាំភ្លើងបានសម្រុកចូលទីតាំងរក្សាកាក់និងប្រាក់នៅកាស៊ីណូ ហើយយកកាក់ និងប្រាក់ ជាច្រើនដាក់នៅក្នុង វាលី ។
អ្នកនៅជិតខាងបានឬស៊ូសម្លេងផ្ទុះកាំភ្លើងនៅខាងក្នុងអាគា Resorts World Manila ហើយមើលឃើញផ្សេងផុះចេញពីអាគានោះដែរ។ លោក Dela Sosa បញ្ចាក់ថា ខ្មាន់កាំភ្លើងយកសាំងទៅជាមួយហើយចាក់នៅលើតុលេងល្បែងដុតតែម្តង។ ខ្មានកាំភ្លងបាញ់រ៉ះតែម្តងមិនសម្តៅទៅលើបុគ្គលណាមួយនោះឡើយ។
មន្ត្រីប៉ូលិសបានឲ្យដឹងថា មានមនុស្សជាង ៣០នាក់រងរបួស ក្នុងនោះមានរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅក្នុងមន្ទីពេទ្យ។ប៉ុន្មានម៉ោងក្រោយការផ្ទុះអាវុធ ក្រុមស្រាវជ្រាវហ្វីលីពីន មានឯកទេស តាមដានសកម្មភាពភេវកម្មបានបញ្ចាក់ថា ក្រុម ភេរវកម្ម ដែលស្និតនិងIS នៅពីក្រោយការវាយប្រហារខាងលើ ។
នាង Jeri Ann Santiago បុគ្គលិកសង្គ្រោះបន្ទាន់នៅក្នុងមន្ទីពេទ្យ San Juan De Dios នៅជិត អាគារងការវាយប្រហារខាងលើ បានឲ្យដឹងថា អ្នករងរបួសភាគច្រើន គឺធប់ដង្ហើមដោយផ្សេងខ្លាំង ខ្លះទៀតបាក់ឆ្អឹង និងត្រូវគ្រាប់កាំភ្លើង។ ប៉ូលិបានឡោមព័ទ្ធអាគាខាងលើ និងការពារសន្តិសុខដល់ អតិថជននិង បុគ្គលិកនៅទីនោះ។
Resorts World Manilaគឺជាទីតាំងទេសចរណ៍ដ៏ល្បីបំផុត នៅក្នុងទីក្រុងម៉ានីល ទលមុខ អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino នៅក្នុងអាគា Resorts World Manilaមាន ទាំង សណ្ឋាគា ផ្សាទំនើប និង កាស៊ីណូ ទៀតផង។
ក្រុមអ្នកវិភាគបានលើកឡើងថាការវាយប្រហារខាងលើ គឺជាការសងសឹក ទៅលើកម្លាំងទាហាន ហ្វីលីពីនដែលបានបើកការវាយប្រហារ ទៅលើ ទីក្រុង ម៉ារ៉ាវី ដណ្តើមទីតាំងគ្រប់គ្រងវិញ ពីក្រុមភេរវកម្មស្និត IS ។នៅពេលនេះទីក្រុងនោះ មិនទាន់ដណ្តើមបានទាំងស្រុងនៅឡើយ គឺក្រុមភេរវកម្មនៅគ្រប់គ្រងតំបន់ មួយចំនួននៅក្នុងក្រុងដដែល។
ក្រុមអ្នកឯកទេសប្រឆាំងភេរវកម្ម បង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីកាវាយប្រហារ ទៅលើទីតាំងសំខាន់ៗរបស់ហ្វីលីពីន ក្នុងនោះមានទីតាំងដែល មានជនបរទេសរស់នៅច្រើន ដូចអាគា Resorts World Manila ជាដើម។ ក្រៅពីនេះអាចនឹងមានការចាប់ជំរិត ប្លន់ជាច្រើនកើតឡើងនៅក្នុងប្រទេសនេះ៕