MENU
កូរ៉េខាងត្បូង មានករណីឆ្លង វីរុសហ្ស៊ីការដំបូង
ព័ត៌មានអន្តរជាតិ | ថ្ងៃអង្គារ ទី២២ មីនា ២០១៦, ១៥:៣៦ | ៦៤៦ ដង | ចុចបញ្ចេញមតិ (០)

សារព័ត៌មានយ៉ុនហាបរបស់កូរ៉េខងត្បូងបានផ្សាយថា មជ្ឈមណ្ឌុលគ្រប់គ្រងទប់ស្កាត់ជម្ងឺ​ឆ្លងរបស់កូរ៉េខាងត្បូងកាលពីថ្ងៃតី​២២ខែមីនា​បានប្រកាសថា មានរណីឆ្លងវីរុសហ្ស៊ីការដំបូងគេបង្អស់នៅក្នុងប្រទេសនេះ។

អ្នកជំងឺដំបូងគឺស្ត្រីអាយុ​៤៣ឆ្នាំធ្លាប់បានបំពេញការងានៅក្នុងប្រទេសប្រេស៊ីល ក្នុងរយៈពេលពីថ្ងៃតី​១៧ខែកុម្ភដល់ថ្ងៃទី​១១ខែមីនា។ អ្នកជំងឺរូបនោះមានអាការៈក្តៅរងា តាំងពីថ្ងៃតី​១៦ខែមីនា ហើយលទ្ធផលត្រួតពិនិត្យនៅថ្ងៃទី​២២ខែមីនា បញ្ចាក់ថា ពិតជាបានផ្ទុកវីរុសហ្ស៊ីការពិតម៉ែន។

វីរុសហ្ស៊ីការ ពេលដំបូងកើតឡើងនៅក្នុងប្រទេសអាមេរិកខាងត្បូង ចាប់ពីចុងឆ្នាំ​២០១៥ រហូតមកទលពេលនេះ។ នៅក្នុងប្រទេសប្រេស៊ីលគឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុតដោយមានពលរដ្ឋរហូតដល់ទៅ​1,5លាននាក់បានផ្ទុកវីរុសខាងលើ។ ចំណែកនៅក្នុងប្រទេសកូឡំប៊ីវិញឈរលំដាប់ទីពីរ។ មកទលពេលនេះវីរុសហ្ស៊ីការបានឆ្លងរាលដាលដល់ប្រទេសនឹងដំបន់ជាង​៥០ជុំវិញពិភពលោក។

មកទលពេលនេះ​ គេមិនទាន់រកឃើញវាក់សាំងណាមួយសម្រាបព្យាលបាលជំងឺខាងលើនៅឡើយ ជាការព្រួយបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋនៅទូទាំងពិភពលោក។

ជាមួយគ្នានេះដែរអង្គការសុខភាពពិភពលោក​WHO បានប្រកាសថា វិរុសហ្ស៊ីការបានឆ្លងរាលដាលយ៉ាងឆាប់រហ័ស ពីតំបន់មួយទៅកាន់តំបន់មួយ ពិសេសទៅលើស្ត្រីមានផ្ទៃពោះ ធ្វើឲ្យទារកដែលកើតមកមានក្បាលតូចខុសប្រក្រតី។

ហ្ស៊ីកា វីរ៉ុស​រក​ឃើញ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​ ១៩៤៧ បាន​ចេញ​រាត​ត្បាត​ជា​ថ្មី នៅ​ឆ្នាំ​២០១៥​ ដោយ​ផ្តើម​ដំបូង​នៅ​ប្រទេស​ប្រេស៊ីល។ វីរ៉ុស​នេះ​ត្រូវ​ជាប់​សង្ស័យ​ថា​ជា​ភ្នាក់ងារ​បង្ក​ឱ្យ​ទារក​ក្នុង​ផ្ទៃ​ ស្លាប់ ឬ​កើត​មក​មាន​ការ​លូត​លាស់​មិន​ប្រក្រតី ក្បាល​តូច​ខ្លាំង​ខុស​ពី​ធម្មតា។
 
រហូត​មក​ទល់​ពេល​នេះ ប្រេស៊ីល​ បាន​រង​គ្រោះ​ជាង​គេ ដោយ​រាប់​ឃើញ​មាន​ករណី​ឆ្លង​ហ្ស៊ីកា​ដល់​ទៅ ១លាន​នាក់​កន្លះ​ គិត​ចាប់​ពី​ឆ្នាំ​២០១៥​មក។ អគ្គ​នាយក​អង្គការសុខភាព​ពិភពលោក និង​អ្នក​ជំនាញ​ជា​ច្រើន​រូប​ទៀត ត្រូវ​អញ្ជើញ​ទៅ​​ប្រេស៊ីល​នៅ​សប្តាហ៍​ក្រោយ រយៈ​ពេល​៤៨​ម៉ោង ដើម្បី​វាយ​តម្លៃ​ស្ថានការណ៍​រាត​ត្បាត​ក្នុង​ប្រទេសនេះ។
 
កាលពី​ដើម​ខែ​ អង្គការ​សុខភាព​ពិភពលោក បាន​អះអាង​ពិត​ជាអាច​មាន​ទំនាក់ទំនង​ខ្លាំង​រវាង​វីរ៉ុស​ហ្ស៊ីកា និង​ការកើន​​ឡើងខ្លាំង​នៃ​​ចំនួន​​ទារក​កើត​មក​ក្បាល​តូច​ជ្រុល នៅ​ប្រេស៊ីល។ ​របាយការណ៍​ម្សិលមិញ​ បានមក​ពង្រឹង​សម្មតិកម្ម​នេះ ដោយ​​បង្ហាញ​ថា ទារក​កើត​មក​មាន​ជំងឺ​ក្បាល​តូច បាន​កើន​ឡើង​ដល់​ទៅ​១០% បើ​ប្រៀប​ទៅ​នឹង​សប្តាហ៍​មុន៕

 

 

Tags:
  • កូរ៉េខាងត្បូង
  • វីរុសហ្ស៊ីការ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥