MENU
|
កូរ៉េខាងត្បូងបានប្រកាសថាប្រទេសនេះបានសម្រេច ទិញរ៉ាដា ពីរគ្រឿងទៀត ដែលជារ៉ាដាប្រកាសអាសន្នដ៏ទំនើបបំផុត អាចចាប់បានមីស៊ីលកូរ៉េខាងជើង ទាន់ពេលវេលា ប្រសិនបើ វាយប្រហារ មកលើទឹកដីកូរ៉េខាងត្បូង។ ការសម្រេចទិញខាងលើកើតឡើងក្នុងពេលដែល ស្ថានភាព នៅឧប្បទ្វីបកូរ៉េកំពុងតែតានតឹង ខ្លាំងឡើង។
សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា ក្រសួងការពារជាតិ បានសម្រេចទិញរ៉ាដាប្រកាសអាសន្នបន្ទាន់ ពីរគ្រឿងសម្រាប់សកម្មភាពការពារជាតិឲ្យកាន់តែប្រសើរឡើង។ លោក Han Min Koo រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងក៏បានបញ្ចាក់ ពីការទិញរ៉ាដាខាងលើផងដែរ។
បច្ចុប្បន្នទាហានកូរ៉េខាងត្បូងបានប្រើប្រាស់រ៉ាដាផ្ទាល់ដី ពីរគ្រឿង មានឈ្មោះថា Green Pine ផលិតដោយប្រទេសអីស្រាអែល ។ តាមគម្រោង កូរ៉េខាងជើង និង បនុ្តទិញថែម ដែលមាន ធ្វើសកម្មភាពតាមដានបានចម្ងាយ៨០០គីឡូម៉ែត្រ គឺអាចដឹងបានលឿនពីការវាយប្រហារដោយមីស៊ីលពីកូរ៉េខាងជើង ហើយអាចទប់ទលបានទាន់ពេលវេលា។
ពេលដំបូងក្រសួងការពារជាតិ មានមូលនិធិគ្រាប់គ្រាន់សម្រាប់ទិញរ៉ាដាតែមួយគ្រឿងប៉ុណ្ណោះ ប្រភេទទំនើប ប៉ុន្តែក្រោយមកក៏បានបង្កើនចំណាយសម្រាប់ការពារជាតិ ដោយ ត្រូវ បន្ថែមដល់ទៅពីរគ្រឿង។ ជាមួយគ្នានេះកូរ៉េខាងត្បូងក៏បានបង្កើនប្រព័ន្ធមីស៊ីលការពារដោយខ្លួនឯង ផងដែរ ក្រៅពីប្រព័ន្ធការពាររបស់អាមេរិក។
ក្រៅពីនេះកូរ៉េខាងត្បូងមានគម្រោង ផលិតនាវាមុជទឹកនាវាចម្បាំងទំនើបៗ ដែលអាចវាយប្រហារគូសត្រូវរបស់ខ្លួនបានគ្រប់ពេល ដោយបំពាក់មីស៊ីលនាំផ្លូវផងដែរ។
ពាក់ព័ន្ធនិងកូរ៉េខាងជើងនោះដែរ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមាននៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិថា កូរ៉េខាងជើង គឺជាការគំរាមកំហែងពិតប្រាកដមួយ ដែលត្រូវដោះស្រាយ ដោយពេលនេះ ជាកាលៈទេសៈព្រួយបារម្ភខ្លាំងមួយ ដែលថា ប្រទេសនេះ អាចនឹងសាកល្បង គ្រាប់បែកនុយក្លេអ៊ែរលើកទី៦ នៅព្រឹកព្រលឹមថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន PRESS ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ថា ការព្រមានរបស់ប្រធានាធិបតីអាម៉េរិកនេះ បានធ្វើឡើងអំឡុងពេល កិច្ចប្រជុំជាមួយអគ្គរដ្ឋទូត ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន១៥ប្រទេស ក្នុងនោះមាន ចិន និងរុស្ស៊ីផងដែរ នៅឯសេតវិមាន នៅថ្ងៃចន្ទ (ពេលវេលានៅអាម៉េរិក)។
លោក ដូណាល់ ត្រាំ បានព្រមានទៀតថា «ស្ថានការណ៍របស់កូរ៉េខាងជើង គឺមិនអាចទទួលយកបានឡើយ។ ក្រុមប្រឹក្សាត្រូវតែរៀបចំ ដើម្បីដាក់ទណ្ឌកម្មបន្ថែម និងឲ្យដាក់ខ្លាំងជាងមុន ទៅលើប្រទេសកូរ៉េខាងជើង ពាក់ព័ន្ធនឹងកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរ»។
លោកបន្ថែមថា «នេះគឺជាការគំរាមកំហែងពិតប្រាកដ ចំពោះពិភពលោក ថាតើយើងចង់ពិភាក្សា អំពីបញ្ហានេះដែរឬទេ។ កូរ៉េខាងជើងគឺជាបញ្ហាធំ របស់ពិភពលោក ហើយវាជាបញ្ហា ដែលយើងត្រូវតែដោះស្រាយ ឲ្យដល់ទីបំផុត»៕