MENU
នាវាផ្ទុកយន្តហោះអាមេរិក បើកការវាយប្រហារក្រុមIS ពីដែនសមុទ្រមេឌីទែរ៉ាណេ
ព័ត៌មានអន្តរជាតិ | ថ្ងៃពុធ ទី០៧ មិថុនា ២០១៧, ១៥:២៩ | ២,២១០ ដង | ចុចបញ្ចេញមតិ (០)

យន្តហោះម្បាំងនៅលើនាវាផ្ទុកយន្តហោះអាមេរិក​ USS George H.W Bush ​បានបើកការវាយប្រហារទៅលើក្រុម​IS ​នៅក្នុងប្រទេសស៊ីរី  ដោយវាយប្រហារចេញពីដែនសមុទ្រមេឌីទែរ៉ាណេ។ការវាយប្រហារធ្វើឡើងនៅថ្ងៃទី​៦ខែមិថុនា ឆ្នាំ​២០១៧។

មេបញ្ជាការកងទ័ពអាមេរិកនៅលើនាវាផ្ទុកយន្តហោះខាងលើ លោក​ Kenneth Whitesell បានប្រកាសថា​«យើងបន្តវាយប្រហារទៅលើគោលដៅ របស់ក្រុម​ IS នៅក្នុងប្រទេសស៊ីរី  គឺជាការអនុវត្ត តាមកិច្ចសន្យាជាមួយសម្ព័ន្ធមិត្ត និងដៃគូរក្នុងតំបន់​ ពីសកម្មភាពវាយប្រហារទៅលើក្រុមភេរវកម្ម។

នាវាផ្ទុកយន្តហោះUSS George H.W Bush ​ធ្លាប់បានចូលរួម​វាយប្រហារ​ក្រុម​ IS ​ពីដែនសមុទ្រ មេឌីទែរ៉ាណេកាលពីដើម​ខែ​មីនា  ក្រោយមកក៏បានចាកចេញទៅបំពេញភារកិច្ចផ្សេងទៀត។

អាមេរិកចាប់ផ្តើមយុទ្ធនាការ «ដកទាំងឭស» ក្រុមភេរវកម្ម​​ IS នៅក្នុងប្រទេសស៊ីរីនិងអីរ៉ាក់ ចាប់តាំងពីខែស៊ីហា ឆ្នាំ​២០១៤។ មកទលពេលនេះអាមេរិកបានវាយប្រហារ តាមដែនអាកាសសរុប ​១៧.០០០លើក ទីលើទីតាំង របស់ក្រុម ភេរវកម្ម ។​ មន្ទីបញ្ចកោណអាមេរិក បានបញ្ចាក់ថា ប្រាក់ចំណាយសម្រាប់ ការវាយប្រហារនោះគិត ត្រឹមថ្ងៃ ទី ៣០ខែមេសាឆ្នាំ​២០១៧ គឺ ៣,១ពាន់លានដុល្លារ។

សកម្មភាពវាយប្រហារខាងលើ របស់ នាវាផ្ទុកយន្តហោះ​USS George H.W Bush ​បានធ្វើឡើងក្នុងពេលដេលកម្លាំងទាហានជនជាតិឃឺដ ដែលអាមេរិកគាំទ្រ បានបើកការវាយប្រហារជាទ្រងទ្រាយធំ ទៅលើទីក្រុង  Raqqa  រដ្ឋធានីរបស់ក្រុម​ IS នៅក្នុងប្រទេសស៊ីរី។ ក្រុមទាហានជនជាតិឃឺដ ទើបតែទទួលបានការផ្តាល់អាវុធពីអាមេរិក ដើម្បីវាយប្រហារទៅលើក្រុមភេរវកម្ម។

នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀត អាមេរិកបានបើកការវាយប្រហារទៅលើទាហាន របស់ប្រធានាធិបតីអាលអា សាដ​ នៅពេលដែលទាហាន ទាំងនោះបានចូលទៅកាន់តំបន់ហាមប្រាំ ។​បើទោះបីមានការប្រឆាំងពីរុស្ស៊ី តែអាមេរិកនៅតែវាយប្រហារដដែល។

នៅថ្ងៃទី​៦ខែមិថុនា សម្ព័ន្ធមិត្តប្រឆាំងក្រុមភេរវកម្ម IS ដឹកនាំដោយអាមេរិក បានបើកការវាយប្រហារតាមដែនអាកាសទៅលើទីតាំង កម្លាំងទាហានរដ្ឋាភីបាលស៊ីរី​ ដែលចូលទៅកាន់តំបន់ ជិតស្រុក​ At Tanf ។

តាមការប្រកាសរបស់ទីបញ្ចាការ កងទ័ពអាមេរិក  CENTCOM បានបញ្ចាក់ថា ការវាយប្រហារខាងលើ​ ធ្វើឡើងនៅក្នុងតំបន់ ជិតស្រុក​ At Tanf ​ដែលជាដំបន់ហាមប្រាំ​ របស់ទាហានលោកខាងលិច​ឈរជើង។

សារព័ត៌មាន​ Sputnik បានដកស្រងការប្រកាសរបស់ ទីបញ្ចាការកងទ័ពអាមេរិក​បានឲ្យដឹងថា បើទោះបីមានការប្រមាណ តែកម្លាំងទាហានរដ្ឋាភិបាលស៊ីរីនៅតែចូលទៅទីនោះ​ ដោយមានអាវុធទំនើបៗជាច្រើន។

តំបន់បញ្ជៀសសង្គ្រាម​មាន ទំហុំ ៥៥គីឡូម៉ែត្រ បានបង្កើតឡើង ឡោមព័ទ្ធជុំវិញ ស្រុក​ At Tanf ជាទីតាំងដែលអាមេរិកដាក់ទាហាននៅទីនោះ សម្រាប់វាយប្រហារ ក្រុម​ IS ។ បើមានទាហានណាមួយចូលទៅកាន់តំបន់នេះនឹងរងការវាយប្រហារពីទាហានអាមេរិកជាមិនខាន៕

 

 

Tags:
  • នាវាផ្ទុក
  • យន្តហោះ
  • អាមេរិក
  • ក្រុមIS
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥