រាជធានីភ្នំពេញ៖ ក្រសួងយុត្តិធម៌មានចេញផ្សាយនូវតារាប្រាក់បៀវត្សមន្រ្តីតុលាការចាប់ពីចៅក្រមកម្មសិក្សា ព្រះរាជ្ញាកម្មសិក្សាដល់ប្រធានតុលាការកំពូលដែលត្រូវទទួលបានចាប់ពី១.៥០០.០០០រៀលដល់១០.០០០.០០០រៀល។
យោងតាមតារាងប្រាក់បៀវត្សបានបញ្ជាក់ថាប្រធានតុលាការកំពូលនិងអគ្គព្រះរាជអាជ្ញាតុលាការកំពូលទទួលបានប្រាក់បំណាច់១០លានរៀល។អនុប្រធានតុលាការកំពូល ប្រធានសភាតុលាការកំពូល អគ្គព្រះរាជអាជ្ញារងអមតុលាការកំពូល ប្រធានសាលាឧទ្ធរណ៍និងអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ទទួលបានប្រាក់បំណាច់៤,៥០០,០០០រៀល។
ចំពោះចៅក្រមតុលាការកំពូល ព្រះរាជអាជ្ញាអមតុលាការកំពូល អនុប្រធានសាលាឧទ្ធរណ៍ ប្រធានសភាសាលាឧទ្ធរណ៍ និងអគ្គពព្រះរាជអាជ្ញារងអមសាលាឧទ្ធរណ៍ទទួលបានប្រាក់បំណាច់ចំនួន៤,០០០,០០០រៀល ។ចៅក្រមសាលាឧទ្ធរណ៍ ប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ព្រះរាជអាជ្ញាអមសាលាដំបូង និងព្រះរាជអាជ្ញាបម្រើការងារនៅក្រសួងយុត្តិធម៌ទទួលបានប្រាក់បំណាច់ចំនួន៣,៥០០,០០០រៀល។
ចំណែកអនុប្រធានសាលាដំបូង ប្រធានតុលាការជំនាញនៃសាលាដំបូង និងព្រះរាជអាជ្ញារងអមសាលាដំបូងទទួលបានប្រាក់បំណាច៣,២០០.០០០រៀល។ចៅក្រមសាលាដំបូងទទួលបានចំនួន៣,០០០,០០០រៀន។រីឯចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញកម្មសិក្សាទទួលបានប្រាក់បំណាច់ចំនួន១,៥០០,០០០រៀល៕