MENU
|
រាជធានីភ្នំពេញ៖ យោងតាមលិខិតមួយច្បាប់ដែលអ្នកសារព័ត៌មានទទួលបានកាលពីដើមខែមេសាឆ្នាំ២០១៧នេះដោយចុះហត្ថលេខពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចហ៊ុន សែនផងបានឲ្យដឹងថាសប្បុរជនដែលមានធ្វើអំណោយជូនរដ្ឋជាថវិកាឬសម្ភារៈដែលមានតម្លៃលើសពី១០ម៉ឺនដុល្លារអាមេរិកឡើងទៅត្រូវបានជូនមេដាយស្ថាបនាជាតិលេខ១។
រដ្ឋាភិបាលបានលើកឡើងថាសប្បុរសជនដែលបានធ្វើអំណោយជូនពលរដ្ឋជាថវិកាឬសម្ភារៈដែលមានតម្លៃលើសពី៥០ម៉ឺនដុល្លារអាមេរិកឡើងទៅត្រូវបានរាជរដ្ឋាភិបាលស្នើសុំទៅព្រះរាជយោបល់ដ៍ខ្ពង់ខ្ពស់នៃព្រះករុណាព្រះមហាក្សត្រប្រទានគោរពមងារជា”ឧកញ៉ា”។
គេបានឃើញថារដ្ឋាភិបាលកំណត់ថាក្រុមសប្បុរសជនទាំងនោះមានសមត្ថភាពឬកម្រិតវប្បធម៌បែបណាទេ។ក្រុមអ្នករិះគន់បានលើកថាអ្នកខ្លះបានយកលុយទិញឧកញ៉ាដើម្បីយកងារជាឧកញ៉ាដើម្បីរកស៊ីឬគម្រាមលើអ្នកទន់ខ្សោយនិងមានសាច់ឈាមលោកឧកញ៉ាខ្លះប្រព្រឹត្តបទល្មើសដោយសំអាងលើងារឧកញ៉ានេះ។
គួរបញ្ជាក់យោងតាមឯកសារបានបង្ហាញថាគោរម្យងារ ជាឧកញ៉ា នៅកម្ពុជា មានចំនួន ៧០៤រូប គិតចាប់ពីឆ្នាំ ១៩៩៤ ដល់ ដើមឆ្នាំ ២០១៤។ តាមរយៈការព្យាយាម ស្រាវជ្រាវកន្លងមក គោរម្យងារ ជាឧកញ៉ា ដែលមានលេខរៀងទី១ គិតចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៩៤ ដល់លេខរៀងទី៧០៤ ត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ សរុបមានចំនួន៧០៤នាក់ នេះបើយោងតាម ការចុះផ្សាយ ជាសាធារណៈ របស់គេហទំព័រ កាលពីថ្ងៃទី១៩ ខែមិថុនា កន្លងទៅនេះ ។
យោងតាមអនុក្រឹត្យលេខ១៥ អនក្រ ចុះថ្ងៃទី៥ មេសា ឆ្នាំ១៩៩៤ ដែលចុះហត្ថលេខាដោយ នាយករដ្ឋមន្ត្រីទី១ និងទី២ ត្រង់មាត្រា២ ចែងថា «សប្បុរសជន ដែលបានធ្វើអំណោយ ជូនរដ្ឋ ជាថវិកា ឬសម្ភារ មានតម្លៃលើសពី ១០ម៉ឺនដុល្លារអាមេរិក ឡើងទៅ នឹងត្រូវបានជូន មេដាយស្ថាបនាជាតិ ថ្នាក់លេខ១ និងត្រូវបានរាជរដ្ឋាភិបាល ស្នើសុំព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់ នៃព្រះករុណា ជាអម្ចាស់ជីវិតតម្កល់ លើត្បូង ដើម្បីទ្រង់ ព្រះរាជទាន គោរម្យងារជា «ឧកញ៉ា» ។