MENU
រដ្ឋាភិបាលកម្ពុជាសំដែងការខកចិត្ត ចំពោះសេចក្តីថ្លែងការណ៍សហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា
ព័ត៌មានជាតិ | ថ្ងៃសៅរ៍ ទី០៦ ឧសភា ២០១៧, ១០:៣៨ | ៣៦៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសនិង សហប្របិតបត្តិការអន្តរជាតិនៅថ្ងៃទី៥ខែឧសភាឆ្នាំ២០១៧បានចេញសេចក្តីថ្លែងការណ៍ផ្លូវការដោយសំដែងការខកចិត្តពីការបន្តឃុំខ្លួនបុគ្គលិកអង្គការអាហុកចំនួន៤និងមន្រ្តី គ ជ ប​ ម្នាក់ដែលសហភាពអឺរ៉ុបថាបន្តឃុំខ្លួនរយៈពេល២ដងក្នុងរយៈ៦ខែមួយម្តង។

ក្រសួងការបរទេសកម្ពុជាបានលើកឡើងថា សូមសំដែងការខនចិត្តចំពោះសេចក្តីថ្លែងការណ៍របស់ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាកាលពីថ្ងៃទី៤ខែឧសភាឆ្នាំ២០១៧ដែលនិយាយយោងជាពិសេសដល់ការសម្រេចរបស់តុលាការកម្ពុជា ក្នុងការពន្យាពេលឃុំខ្លួនជនត្រូវចោទដែលនេះជាកិច្ចការងារផ្ទៃក្នុងរបស់កម្ពុជាទាំងស្រុង។

ក្រសួងការបរទេសបានអះអាងសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបនេះជារំលោភបំពានលើអនុញ្ញាទីក្រុងវីយ៉េនស្តីពីទំនាក់ទំនងការទូតមាត្រា៤១(១)ដែលចែងថារាល់សកម្មភាពការទូតទាំងអស់មានកាតព្វកិច្ចច្បាប់និងបទបញ្ជានានារបស់រដ្ឋដែលខ្លួនតាំងនៅហើយពួកគេមានកាតព្វកិច្ចមិនលូកដៃជ្រែកជ្រៀកផ្ទៃក្នុរបស់រដ្ឋនោះឡើយ។

យោងតាមសេចក្តីថ្លែងការណ៍ របស់ប្រតិភូសហភាពអឺរ៉ុបដែលចេញផ្សាយកាលថ្ងៃទី៤ខែឧសភាបានលើកឡើងថានៅថ្ងៃទី២៧ខែមេសាឆ្នាំ២០១៧តុលាការកម្ពុជាបន្តឃុំសមាជិកអង្គការការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា(អាដហុក)រយៈពេល៦ខែបន្តទៀតក្នុងនោះមានលោកស្រីលឹម មុន្នី លោក នី សុខា លោកយី សុខសាន្ត លោក ណៃ វ៉ង់ដា លោកនី ចរិយាផងដែរ។

សហភាពអឺរ៉ុបបានលើកឡើងថា សេចក្តីសម្រេចឃុំខ្លួនរបស់ខ្លួននេះ(តុលាការ)គឺបានគឺធ្វើឡើងក្រោយមានការឃុំខ្លួនរយៈពេល១ឆ្នាំដោយគ្មានការកាត់ទោសចាប់តាំងពីថ្ងៃទី២៨ខែមេសាឆ្នាំ២០១៦រហូតមក។

នៅខែវិច្ឆិកាឆ្នាំ២០១៦ក្រុមការងាររបស់ការងាររបស់អង្គការសហប្រជាជាតិស្តីពីការឃុំខ្លួនតាមអំពើចិត្តបានចាត់ទុកការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សទាំងនេះជាការធ្វើតាមតែអំពើចិត្តនិងបានអំពាវនាវឲ្យមានការដោះលែងពួកគេជាបន្ទាន់។

តំណាងប្រតិភូសហភាពអឺរ៉ុបបានលើកឡើងទៀតថាវាមានសារៈសំខាន់ណាស់ដែលសិទ្ធិរបស់បុគ្គលទាំង៥នាក់នោះត្រូវបានគោរពដោយពេញលេញហើយរាល់ការបំពានណាមួយការនៅក្រោមច្បាប់កម្ពុជានិងកិច្ចព្រមព្រៀងអន្តរជាតិដែលកម្ពុជាជាហត្ថលេខីត្រូវបានទទួលការដោះស្រាយឲ្យបានសមស្រប។

ដោយឡែកអ្នកនាំពាក្យទីក្រុងវ៉ាស៊ិនតោននៃរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅថ្ងៃទី5 ខែឧសភា ឆ្នាំ២០១៧ បានចេញសេចក្តីថ្លែងរបស់ខ្លួនដែរដែលមានខ្លឹមសារដូចខាងក្រោម។ សេចក្តីថ្លែងរបស់អ្នកនាំពាក្យរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន DC ឈ្មោះ Heather Noeurtកាលពីថ្ងៃទី៥ ខែឧសភាឆ្នាំ២០១៧មានន័យដូចខាងក្រោយ សហរដ្ឋអាមេរិកគាំទ្រសេចក្តីថ្លែងរបស់ហភាពអឺរ៉ុបនិងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធរិមនុស្សដោយផ្តោតលើកការបន្តឃុំខ្លួនបណ្តោះអាសន្នបុគ្គលិកអង្គការអាដហុកលោកស្រី លឹម មុន្នី លោកណៃ វ៉ង់ដា លោក នី សុខា លោកយី សុខសាន្ត ដែលជាសមាជិកនៃអង្គការក្រៅរដ្ឋាភិបាលអាហុកដែលពលរដ្ឋកម្ពុជាគេគោរព ដូចជាលោកនី ចរិយា ជាអតីតបុគ្គលិកអង្គការនេះ។

អ្នកទាំង៥នេះត្រូវបានឃុំខ្លួនជាង១ឆ្នាំមិនទាន់បានទទួលបានការសវនាការ។យើងមានការកត់សម្គាល់ដោយគាំទ្រការព្រួយបារម្ភពីការធ្វើឲ្យប៉ះពាល់យូរដល់គ្រួសាររបស់ពួកគារនៃការឃុំឃាំងពួកគេពីការឃុំខ្លួនក្នុងគុកនិងគ្មានហេតុផលអ្វីដែលបន្តពន្យាពេលនៃនីតិវិធីជំនុំជម្រះ។

យើងក៍បានពិនិត្យមើលលើការបញ្ចេញមតិរបស់ក្រុមអង្គការសហប្រជាជាតិលើការឃុំខ្លួនតាមតែការនឹកឃើញចេញលើកឡើងក្នុងខែវិច្ឆិការឆ្នាំ២០១៦ដែលថាការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សទាំង៥នាក់គឺការឃុំខ្លួនតាមតែការនឹកឃើញ។សហរដ្ឋអាមេរិកជំរុញលើកទឹកចិត្តដល់រដ្ឋាភិបាលកម្ពុជាពិចារណាដោយប្រុងប្រយ័ត្នបំផុតនិងការកាតព្វកិច្ចនៃការគោរពសិទ្ធិមនុស្សអន្តរជាតិ៕                                                

Tags:
  • រដ្ឋាភិបាល
  • ខកចិត្ត
  • ភាពអឺរ៉ុប
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥