MENU
សន្និសីទកាសែតមន្រ្តីក្រសួងការបរទេស អាមេរិកនៃរដ្ឋាភិបាលលោក ដូណាល់ត្រាំ លើកដំបូងមកកាន់កម្ពុជា
ព័ត៌មានជាតិ | ថ្ងៃពុធ ទី២៦ មេសា ២០១៧, ០៩:០៩ | ៥៩០ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   លោក Patrick Murphy(ប៉ាទ្រិចម៉ត់ហកវី)ឧបការីរងក្រសួងការបរទេសអាមេរិកនៃរដ្ឋាភិបាលថ្មីដឹកនាំដោយលោកប្រធានាធិបតីដូណាល់ ត្រាំបានចំណាយពេលមួយថ្ងៃនៅកម្ពុជាក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនិងបានជួបប្រជុំជាមួយមន្រ្តីរាជរដ្ឋាភិបាល គណបក្សនយោបាយ និងសង្គមស៊ីលនៅកម្ពុជា។

មុនពេលចាកចេញពីរាជធានីភ្នំពេញនិងបន្ទាប់ពីបញ្ចប់ទស្សនកិច្ចនេះ លោក Patrick Murphyឧបការីរងក្រសួងការបរទេសអាមេរិកបានផ្តល់បទសម្ភាសន៍ផ្ទាល់ជាមួយសារព័ត៏មាននៅគេហដ្ឋានរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាដែលមានលោកឧបការីបានលើកឡើងដូចខាងក្រោម។

លោក Patrick Murphyបានលើកឡើងថាក្នុងដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជាអ្វីដែលលោកបានលើកឡើងគឺតំណាងឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក។លោកបានជួបមួយលោកទេសរដ្ឋមន្រី្តប្រាក់ សុខុន ជារដ្ឋមន្រ្តីក្រសួងការបរទេស គណបក្សនយោបាយ សង្គមស៊ីវិលនិងយុវជនជាដើម។លោកបានបញ្ជាក់ថាការងាររបស់លោកទទួលបន្ទុកកិច្ចអាស៊ីប៉ាស៊ីហ្វ្រិចនិងអាស៊ីខាងកើត។

លោក Patrick Murphyឧបការីរងក្រសួងការបរទេសអាមេរិកបានលើកឡើងថាលោកបានមកកម្ពុជាលើកដំបូងក្នុងនាមជាឧបការីរងនៃរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកនាពេលនេះសម្រាប់រដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិក។ក្នុងជំនួបជាមួយលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាលោកបានអញ្ជើញលោកប្រាក់ សុខុនដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន.អាមេរិកនៅពេលខាងមុខនេះនៅទីក្រុងវ៉ាស៊ិនតោន។

នៅពេលសួរថាតើលោកយល់យ៉ាងណាដែរចំពោះបញ្ហាទូទៅនិងស្ថានភាពនយោបាយការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបរតេយ្យនៅកម្ពុជា បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយមន្រ្តីរដ្ឋាភិបាលកម្ពុជា គណបក្សនយោបាយនិងសង្គមស៊ីវិល?

លោក Patrick Murphyបានលើកថ្លែងថាសហរដ្ឋអាមេរិកយល់ថាការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ត្រូវបានយកចិត្តទុកដាក់ចំពោះប្រទេសប្រកាន់របបប្រជាធិបតេយ្យនៅក្នុងពិភាពលោកមិនមែនតែកម្ពុជាទេ។លោកថា ”លទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជាមានភាពក្មេងខ្ចីនៅឡើយ”។លោកបានបន្ថែមថាសហរដ្ឋអាមេរិកជាប្រទេសគំរូផ្នែកប្រជាធិបតេយ្យនៅតែមានការខុសឆ្គងមិនថាប្រទេសដទៃទេអ្វីដែលសំខាន់ត្រូវខិតខំពង្រឹងទាំងអស់គ្នាបន្ថែមទៀត។

លោក Patrick Murphyបានថ្លែងលោកបានទំនាក់ទងជាមួយប្រទេសកម្ពុជានិងប្រទេសក្នុងតំបន់ជាយូរម្ហើយតែពេលនេះជាលើកដំបូងដែលពេលនេះលោកបានមកកម្ពុជាក្នុងនាមតំណាងឲ្យលោករដ្ឋមន្រ្តីក្រសួងការបរទេសនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក។លោកលើកឡើងថាចំពោះទាក់ទងជាមួយបណ្តាប្រទេសក្នុងតំបន់ជាពិសេសអាស៊ានក្រសួងការបរទេសសហរដ្ឋអាមេរិកបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះរដ្ឋមន្រ្តីការបរទេសអាស៊ានអញ្ជើញចូលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននិងអាមេរិកនៅថ្ងៃទី៤ខែឧសភាឆ្នាំ២០១៧សប្តាហ៍ក្រោយនៅទីក្រុងវ៉ាស៊ិនតោន។

លោក Patrick Murphyបានថ្លែងថាកន្លងមកសហរដ្ឋអាមេរិកមានទំនាក់ទំនងល្អជាមួយប្រទេសកម្ពុជាលើគ្រប់វិស័យក៍ដូចជាប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្រ្វិចដែរ។ចំពោះបញ្ហាស្ថានភាពទូទៅទាក់ទងនឹងនយោបាយនៅកម្ពុជាវិញលោកបានបញ្ជាក់ថាក្នុងពេលបំពេញទស្សនកិច្ចនេះលោកបានពិភាក្សាលើកិច្ចការងាររវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ(កម្ពុជា.អាមេរិក)។

លោក Patrick Murphyបានបញ្ជាក់ទៀតថាក្នុងនាមលោកតំណាងរដ្ឋមន្រ្តីការបរទេសអាមេរិកលោកបានជួបពិភាក្សារយៈពេលវែងជាមួយលោកទេសរដ្ឋមន្រ្តីប្រាក់សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា។ក្នុងជំនួបនោះលោកបានលើកឡើងពីភាពវិជ្ជមាននិងអវិជ្ជមានក្នុងតំបន់ដោយទ្វេភាគីត្រង់ទៅត្រង់មក។កម្ពុជានិងអាមេរិកមានទំនាក់ទំនងជាមួយគ្នាយូរមកហើយសហរដ្ឋអាមេរិកគោរពបូរណភាព  អធិបតេយ្យភាពនិងឯករាជ្យនៃប្រទេសកម្ពុជា។

 លោក Patrick Murphyក៍បានលើកឡើងដែរថាសហរដ្ឋអាមេរិកក៍បានទទួលស្គាល់នូវសមិទ្ធិផលនានារបស់ប្រទេសកម្ពុជាដែលទទួលបាននិងបន្តរីកចំរើនទៅមុខទៀតក្នុងចំណោមប្រទេសនៅក្នុងតំបន់។ទោះបីថាលទ្ធិប្រជាធិបតេយ្យនៅមានភាពក្មេងខ្ចីតែវានឹងរីកលូតលាស់ទៅជាលទ្ធិប្រជាធិបតេយ្យពេញលេញនៅពេលអនាគត។ចំពោហះសហរដ្ឋអាមេរិកវិញមានបទពិសោធន៍ជាង៤០០ឆ្នាំទាក់ទងនឹងការបោះឆ្នោតក៍នៅតែមានកំហុសឆ្គងដែរ។

លោក Patrick Murphyលើកឡើងថានៅពេលដែលលោកជួបជាមួយលោកទេសរដ្ឋមន្រ្តីប្រាក់សុខុនរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាលោកបានចែករំលែកនូវបទពិសោធទាំងនេះផងដែរសម្រាបើការបោះឆ្នោតឆ្នាំ២០១៧និង២០១៨។លោកបានជួបសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាលនិងគណបក្សនយោបាយពិភាក្សាការងារចែករំលែងបទពិសោធន៍ដូចគ្នាដែរសម្រាប់អនាគត។

សំណួរបន្តទៅកាន់លោក Patrick Murphyទៀតថាចំពោះករណីរឿងបន្លំចូលព្រៃសដែលអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរីម្នាក់លោកជុន ច័ន្ទបុត្រកាលពីថ្ងៃទី១៩មេសាកន្លងទៅនេះត្រូវបានតុលាការកោះហៅចូលបំភ្លឺ។តើលោកបានលើកឡើងពីបញ្ហានេះជាមួយភាគីដែលលោកបានជួបពិភាក្សាដែរឬទេ?

លោក Patrick Murphyថាវិទ្យុអាស៊ីសេរីជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យតែលោកមិនអាចអត្ថាធិប្បាយចំពោះបញ្ហានេះច្បាស់ទេ។តែលោកបានបែរសំណួរទៅលោកវីល្លៀម ហីតឯកអគ្គរដ្ឋទូអាមេរិកប្រចាំនៅកម្ពុជាវិញ។ចំពោះលោកឯកអគ្គរដ្ឋទូតថ្លែងថា”ខ្ញុំមិនអាចធ្វើអត្ថាធិប្បាយបានទេ។ចំពោះថាបុរសនោះយ៉ាងម៉េចនោះគួរទៅអ្នកគ្រប់គ្រងរបស់គាត់ទៅ”។

លោក Patrick Murphyថ្លែងថា ”ក្នុងនាមរដ្ឋាភិបាលសហរដ្ឋអាមេរិកដោយផ្នែកលើការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យយើងចែករំលែងនូវលទ្ធិប្រជាធិបតេយ្យជាពិសេសចំពោះប្រទេសកម្ពុជាចំពោះទស្សនៈសហរដ្ឋអាមេរិកមិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ។យើងមានការពិភាក្សាស្មើគ្នាជាមួយគណបក្សនយោបាយ  ហើយយើងសង្ឃឹមថាដោះស្រាយដែលយើងបានលើកឡើងនឹងទៅដល់ប្រជាពលរដ្ឋ។លោក Patrick Murphyថា៖”សហរដ្ឋអាមេរិកមិនលូតដៃចូលការងារកម្ពុជាទេ។តែជាទូទៅយើងនូវនីតិរដ្ឋ”។

ចំពោះសំណួរដែលទាក់ទងនឹងការបោះឆ្នោតនៅកម្ពុជានៅពេលខាងមុននៅកម្ពុជាវិញសហរដ្ឋអាមេរិកយល់យ៉ាណាដែរ? លោក Patrick Murphyថ្លែងថាលោកគោរពលើអាជ្ញាធរកម្ពុជានិងប្រជាជនកម្ពុជាមិនផ្តោតលើកថាតើអ្នកណាជាប់ឆ្នោតឬអ្នកណាឈរឈ្នោះបោះឆ្នោតនោះទេ។សំខាន់អ្វីដែលយើងលើកឡើងដដែលថាសហរដ្ឋអាមេរិកបានចែករំលែងលទ្ធិប្រជាធិបតេយ្យដល់កម្ពុជានិងមិនលូនដៃចូលកិច្ចការងារកម្ពុជាទេ។

ចំណែកបញ្ហាទំនាក់ទំនងពាណិជ្ជកម្មកម្ពុជាអាមេរិកវិញលោក Patrick Murphyបានលើកឡើងថាពាណិជ្ជកម្មមានសារៈសំខាន់ណាស់សម្រាប់សហរដ្ឋអាមេរិកជាយូរយាណាស់មកហើយ។នៅអាស៊ីប៉ាស៊ីហ្វ្រិចត្រូវបានជ្រើសរើថាជាដៃគួពាណិជ្ជកម្មដ៍មានសារៈសំខាន់របស់អាមេរិក។ជាការពិតណាស់នៅតំបន់អាស៊ីប៉ាស៊ីហ្វ្រិកនេះបានបង្កើតឱកាសការងារនិងមានការងារប្រមាណជាង១,៥លាននៅអាមេរិក។

លោក Patrick Murphyថ្លែងថាចំពោះប្រទេសកម្ពុជាវិញទំនាក់ទំនងពាណិជ្ជកម្មត្រូវបានអនុគ្រោះពន្ធនាំចូលអាមេរិកនិងបង្កើនផលិតផលទៅកាន់អាមេរិក។លោកបន្តថា”យើងរីករាយនឹងឃើញទំនិញបន្ថែមទៀតទៅកាន់អាមេរិក”។លោកថារដ្ឋាភិបាលថ្មីអាមេរិកនៅតែមានទំនាក់ទំនងពាណិជ្ជកម្មនៅក្នុងតំបន់។

លោក Patrick Murphyលើកឡើងថា ”យើងលើកទឹកចិត្តចំពោះនីតិវិធីនៃការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ ដោយសន្តិភាព ដែលកម្ពុជាគ្រប់គ្រងរៀបចំដោយខ្លួនឯងនិងអ្នកដែលចូលរួម។ជាញឹកញាប់យើងបានចែករំលែកជាមួយរដ្ឋាភិបាលនិងរាល់គណបក្សនយោបាយដែលយើងបានជួបពិភាក្សាគ្នា”។លោកថាមានរយៈពេលវែងឆ្ងាយដែលប្រទេសកម្ពុជាត្រូវបន្តការអភិវឌ្ឍន៍។

ចំពោះបំណុលដែលកម្ពុជាជំពាក់អាមេរិកនោះតើរដ្ឋាភិបាលលោកត្រាំនឹងគិតយ៉ាងណានៅពេលដែលកម្ពុជាសុំលុបបំណុលចាស់ទាំងនោះ។លោក Patrick Murphyថ្លែងថាចំពោះបំណុលនោះវាមានភាពស្មុកស្មាញណាស់។លោកថាបញ្ហាដំបូងរវាងកម្ពុជានិងអាមេរិកកាលពីពេលកន្លងទៅយូរមកហើយមិនដែលមានបញ្ហាស្មុកស្មាញទេ។លោកថា៖”ខ្ញុំយល់ថាបញ្ហានេះផ្នែកទៅលើការពិភាក្សាគ្នា។សហរដ្ឋអាមេរិកបើកចំហការពិភាក្សាជាមួយប្រទេសកម្ពុជាចំពោះបញ្ហាបំណុលនេះ”។

លោក Patrick Murphyថ្លែងថាគេមានការចាប់អារម្មណ៍បញ្ហាបំណុលនេះ ចំពោះការលើកឡើងបញ្ហានេះទោះបីលោកមិនមានបទពិសោធន៍ផ្នែកហិរញ្ញវត្ថុនេះក្តីគ្មានប្រទេសណាដែលមិនជាប់បំណុលគេនោះទេ។ការពិភាក្សាលំអិតនឹងត្រូវធ្វើឡើងចំពោះបញ្ហានេះ ហើយជាទូទៅលោកយល់ថារដ្ឋាភិបាលអាមេរិកមិនអាចលុបចោលបំណុលម្តងណាទេ។                                   

Tags:
  • សន្និសីទ
  • មន្រ្តី
  • រដ្ឋាភិបាល
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥