MENU
|
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កាលពីដើមឆ្នាំ២០១៧(នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧)នេះ បានចេញអនុក្រឹត្យមួយ ដើម្បីកំណត់ម៉ោងធ្វើការ ម៉ោងបន្ថែម និងប្រាក់បន្ថែមម៉ោងសម្រាប់គ្រូបង្រៀន នៅក្នុងវិស័យអប់រំ និងអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅតាមគ្រឹះស្ថានសាធារណៈនានា។
តាមរយៈអនុក្រឹត្យនេះ រាជរដ្ឋាភិបាលបានកំណត់ថា មន្រ្តីរាជការដែលជាគ្រូបង្រៀនប្រចាំគ្រឹះស្ថានសិក្សាសាធារណៈ ត្រូវបង្រៀនម៉ោងបន្ថែមយ៉ាងច្រើនបំផុតត្រឹម៤៨ម៉ោង ក្នុងមួយខែ។ ចំណែកមន្រ្តីរាជការដែលមិនមែនជាគ្រូបង្រៀនអាចបង្រៀនម៉ោងបន្ថែមច្រើនបំផុត ត្រឹម៣២ម៉ោង ក្នុងមួយខែ។ ដោយឡែកអ្នកឯកទេសដែលមិនមែនជាមន្រ្តីរាជការ ឬគ្រូបង្រៀនវិញ អាចបង្រៀនថែមម៉ោងយ៉ាងច្រើនបំផុត ត្រឹម៥០ម៉ោង ក្នុង១ខែប៉ុណ្ណោះ។
ក្រុមគ្រូបង្រៀនបានលើកឡើងថារដ្ឋាភិបាលក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះបានខិតខំគិតគូដំឡើងប្រាក់បៀវត្សត៍ដល់គ្រូបង្រៀនខណៈដែលតម្លៃទំនិញឡើងកក់ពពករាល់ថ្ងៃ។ក្រុមគ្រួបង្រៀនមកពីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានលើកឡើងថាពូកគាត់បានទាមទារ១លាន៥សែនរៀលក្នុង១ខែប្រហែល៣០០ដុល្លារ។
ក្នុងទិវាគ្រូបង្រៀនកាលពីថ្ងៃទី៥ខែឧសភារាល់ឆ្នាំក្រុមគ្រួបង្រៀនបានលើកឡើងថា៖”ប្រាក់ខែហូបមិនគ្រាន់បង្រៀនសិស្សមិនកើត”។ការប្រមូលផ្តុំរបស់ក្រុមគ្រូបង្រៀនបានធ្វើឡើងនៅទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៦ដឹកនាំសមាគមគ្រូបង្រៀមកម្ពុជាឯករាជ្យ។
តែក្រោយពីការតវ៉ារបស់មន្រ្តីបុគ្គលិកសិក្សានិងគ្រូបង្រៀនរដ្ឋាភិបាលបានបន្តដំឡើងប្រាក់ខែរាល់ឆ្នាំ។សម្រាប់ខែមេសាឆ្នាំ២០១៧នេះរដ្ឋាភិបាលបានបន្តបន្ថែមដំឡើងប្រាក់ខែដល់គ្រូបង្រៀននិងបុគ្គលិកសិក្សានិងប្រាក់ចូលឆ្នាំខ្មែរម្នាក់ៗ៥ម៉ឺនរៀលផង។យោងតាមគ្រូវបង្រៀនបាននិយាយថាចំពោះគ្រូបឋមសិក្សាពេលនេះទទួលបានប្រាក់ខែ៨០ម៉ឺនរៀលក្នុង១ខែ គ្រូមធ្យមសិក្សាបឋមភូមិប្រហែល៩០ម៉ឺនរៀល១ខែនិងគ្រូមធ្យមសិក្សាទុត្តិយភូមិទទួលបានប្រហែល១លានឡើង។