រាជធានីភ្នំពេញ៖ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១០ខែមិនា ឆ្នាំ២០១៦បានចុះហត្ថលេខាលើសម្រេចសម្រេចមួយរបស់រាជរដ្ឋាភិបាលស្តីពីការលើកលែងពន្ធប្រថាបើ ត្រាលើកការផ្ទេរកម្មសិទ្ធិ ទោចក្រយាន ត្រីចក្រយានយន្តគ្រប់ប្រភេទត្រាក់ទ័រនិងជលយានយន្តគ្រប់ប្រភេទដែលមានកម្លាំងដល់១៥០សេស។
សម្តេចតេជោះបានសរសេរបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចថា៖"ថ្ងៃនេះខ្ញុំបានចុះហត្ថលេខាលើសេចក្តីសម្រេចស្ដីពីការលើកលែងពន្ឋប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ទោចក្រយានយន្ត ត្រីចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងជលយាន្តគ្រប់ប្រភេទ ដែលមានកម្លាំង ដល់១៥០សេស"។
សម្តេចតេជោបានសរសេរបន្ថែមថា៖"ខ្ញុំសង្ឃឹមថាសេចក្ដីសម្រេចនេះនឹងជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋដែលនឹងជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនបានធូរស្រាលមួយកំរិតធំផងដែរ។ ខ្ញុំសូមជូនពរបង ប្អូនជន រួមជាតិជួបប្រទះតែសំណាងល្អគ្រប់ៗគ្នា និងសូមបងប្អូនបើកបរដោយគោរពច្បាប់ចរាចរណ៌ទាំងអស់គ្នា"៕