MENU
|
ភ្នំពេញ៖ មុខសញ្ញាជួញដូរថ្នាំញៀនដ៏ធំ និងសកម្មចំនួន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ច នៃ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំបញ្ជារផ្ទាល់ពីសំណាក់លោកវរសេនីយ៍ទោហ៊ុន សុធី អធិការនគរបាលខណ្ឌ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក ខាំ សុផារី បានបើកប្រតិបត្តិការចុះបង្រ្កាបជាក់ស្តែង នៅក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែងយីហោ ខាំហ្វតហោស ( Comfort House ) មានទីតាំងស្ថិត តាមបណ្តោយផ្លូវ១១២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក កាលពីវេលាម៉ោង៤នឹង៥០នាទីល្ងាច ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ ដោយធ្វើការដកហូតថ្នាំញៀនជិត ០១គីឡូក្រាម ។
សូមបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ទី១មានឈ្មោះគឹម សុខហៃ ហៅហៃ អាយុ២០ឆ្នាំ ស្នាក់នៅម្តុំផ្សារឌុយមិច សង្កាត់មោរម្យ ខណ្ឌ៧មករា និងទី២មានឈ្មោះសុខ លីន ហៅកក្តដា អាយុ២៥ឆ្នាំ ទីលំនៅមិនពិតប្រាកដ ។
លោកវរសេនីយ៍ទោហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោក បានអោយដឹងថា មុនឈានដល់ការចុះមកបង្ក្រាប គឺកម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវតាមដានមុខសញ្ញាខាងលើនេះអស់រយះពេលជាយូរមកហើយ ដោយបានដាក់កម្លាំងជាគិញសម្ងាត់ តាមបណ្តាគោលដៅសំខាន់ៗ ជាច្រើនកន្លែងដើម្បីរងចាំតាមដាន និងឃ្លាំមើម ។ រហូរមកទល់នឹងវេលាកើតហេតុខាងលើ ដោយសមត្ថកិច្ចកំណត់បានយ៉ាងច្បាស់ការណ៍ពីទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ទើប កម្លាំងសមត្ថកិច្ច បានសំុគោលការណ៍ទៅព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញលោកខាំ សុផារី បើកប្រតិបត្តិការឡោមព័ទ្ធចុះធ្វើការបង្ក្រាបបានជនសង្ស័យ ០២នាក់ ជាមុខសញ្ញាជួញដូរ និងចែកចាយយ៉ាងសកម្ម ជាក់ស្តែងតែម្តងទៅ ។ក្នុងការឃាត់ពួកគេទាំង០២នាក់ សមត្ថកិច្ចបានធ្វើការដកហូតថ្នាំញៀនប្រភេទក្រាមសថ្លា ដែលហៅថាម៉ាទឹកកកចំនួន ០៦កញ្ចប់ធំ ស្មើរនឹង ជិត១គីឡូក្រាម ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនម៉ាក Poket scal ចំនួន ០១គ្រឿង ។ ទូរស័ព្ទចំនួន ០៤គ្រឿង ខ្សែកលោហធាតុស្លេក ០១ខ្សែមានបន្តោងរូបព្រះអង្គ រួមទាំងវត្ថុតាង ក៏ដូចជាឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនធំផងដែរ ។
ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងត្រូវបានបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងត្រៀមកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់ ៕
បង្ក្រាបមុខសញ្ញា ជួញដូរថ្នាំញៀនយ៉ាងសកម្ម ២នាក់ក្នុងផ្ទះ សំណាក់...បង្ក្រាបមុខសញ្ញា ជួញដូរថ្នាំញៀនយ៉ាងសកម្ម ២នាក់ក្នុងផ្ទះ សំណាក់ ខាំហ្វតហោស(Comfort House) ដកហូតថ្នាំញៀនជិត ១គីឡូhttp://vokc.org/article/574
Posted by VOKC News on Monday, March 7, 2016