រាជធានីភ្នំពេញ៖ យុវជន៣នាក់ពិតជាសំណាងខ្លាំងណាស់ដែលមិនរងគ្រោះថ្នាក់ដល់អាយុជីវិត ខណះដែលម៉ូតូរបស់ពួកគេបានខ្ទិចព្រោះត្រូវត់រថយន្តកុងតឺន័របើកបុកពីក្រោយហើយកិនជាច្រើនរយម៉ែត្រ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រជាពលរដ្ឋដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ មានយុវជន៣នាក់ បានជិះម៉ូតូម៉ាក ZOOMER X ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DQ-4780 ឌុបគ្នានិងធ្វើដំណើតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច ខណះមកដល់កន្លែងជញ្ចីញថ្លឹងរថយន្តចាស់ ក៏ត្រូវរថយន្តកុងតឺន័រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-5017 បានបើកមកគៀរពីក្រោយទាំងកំរោលតែម្ដង ហើយធ្វើឲ្យម៉ូតូខ្ទៀតចូលក្រោមរថយន្តបណ្ដាលឲ្យកិនអូសជាច្រើនរយម៉ែត្រខ្ទិចទាំងស្រ៊ុងតែម្ដង ចំណែកយុវជន៣នាក់ដែលជិះម៉ូតូមិនគ្រោះថ្នាក់នោះទេ ។
ក្រោយពេលកើតហេតុ ម្ចាស់ដែលបើករថយន្តបង្កបានចុះរត់គេចខ្លួនបាត់ស្រមោល ។បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានដែលទទួលផ្នែកចរាចរណ៍បានចុះមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រងចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់៕