MENU
|
រាជធានីភ្នំពេញ៖ ឯកឧត្តមកឹម សុខាប្រធានស្តីទី គណបក្សសង្រ្គោះជាតិបានថ្លែងថាមានតែគណបក្សសង្រ្គោះជាតិរបស់ឯកឧត្តមតែមួយគត់ដែលជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការផ្លាស់ប្តូរនៅកម្ពុជាតែមួយគត់។ការថ្លែងរបស់ឯកឧត្តមបានធ្វើឡើងក្នុងវេទិកាសកម្មជនមូលដ្ឋាននៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ឯកឧត្តម កឹម សុខានៅព្រឹកថ្ងៃអាទិត្យទី៦ខែមីនាឆ្នាំ២០១៦នេះថា៖"ខ្ញុំកឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិចូលរួមជាអធិបតីក្នុង“វេទិកាសកម្មជនមូលដ្ឋាន”ដើម្បីជួបជាមួយ ថ្នាក់ដឹកនាំមូលដ្ឋានសកម្មជន ចលនាយុវជន ចលនាស្រ្ដីនិងចលនាខ្មែរ-ឥស្លាម" រាជធានីភ្នំពេញ។
ឯកឧត្តមកឹម សុខាបានថ្លែងទៅកាន់អ្នកចូលរួមវេទិកាសកម្មជនមូលដ្ឋាននៅរាជធានីភ្នំពេញទៀតថា"គណបក្សសង្រ្គោះជាតិជាក្តីសង្ឃឹមតែមួយគត់សម្រាប់ការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជា”។ឯកឧត្តមបានបញ្ជាក់ថាពេលវេលានៃការបោះឆ្នោតកាន់តែខិតជិតមកដល់ហើយ។ឆ្នាំ២០១៧ការបោះឆ្នាំជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់និងនៅប្រមាណ២ឆ្នាំទៀតឆ្នាំ២០១៨ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តី។
ឯកឧត្តមកឹមសុខាបានមានប្រសាសន៍ថា៖"យើងជួបជុំគ្នានៅថ្ងៃនេះក្នុងក្របខណ្ឌផ្ទៃក្នុងថ្នាក់ដឹកនាំមូលដ្ឋានក្នុងគោលដៅរួមគ្នាក្នុងការដើរឆ្ពោះទៅកាន់ការសម្រេចទិសដៅមួយគឺប្រទេសកម្ពុជាមានឯករាជ្យភាពអធិបតេយ្យភាព បូរណភាពទឹកដី មិនរណបបរទេស។ចង់ឃើញប្រជាពលរដ្ឋខែ្មរមានសិទ្ធិសេរីភាពស្មើគ្នាខាងនយោបាយ មានសិទ្ធិសេរីភាពខាងសេដ្ឋកិច្ចនិងមានសិទ្ធិសេរីភាពខាងសង្គមកិច្ច"។
ឯកឧត្តម កឹម សុខាបានបញ្ជាក់ទៀតថាក្រៅពីការរៀបចំយុទ្ធសាស្រ្តរបស់ខ្លួនគណបក្សសង្រ្គោះជាតិត្រូវការបរិយាកាសនយោបាយមួយល្អគឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ពិសេសគ.ជ.បត្រូវរៀបចំឲ្យមានលក្ខណៈយុត្តិធម៌និងត្រឹមត្រូវ។គណបក្សសង្រ្គោះជាតិត្រូវការកម្លាំងរបស់មហាជនដែលជាម្ចាស់ឆ្នោតដែលជាឱកាសដែលអាចឲ្យពួកគាត់ចូលរួមពេញលេញក្នុងជីវភាពនយោបាយធ្វើសេចក្តីសម្រេចក្នុងការបោះឆ្នោតក្នុងពេលខាងមុខនេះ។
ឯកឧត្តម កឹម សុខាបានអះអាងថា៖"យើងត្រូវរៀបចំខ្លួនដោយខ្លួនឯងក្នុងនាមជាគណបក្សនយោបាយ។ការផ្លាស់ប្តូរអំណាចជាឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត"។ឯកឧត្តមបានលើកឡើងថា.៖"គ្មានគណបក្សណាដែលអាចធ្វើឲ្យប្រជាពលរដ្ឋជឿថាអាចធ្វើឲ្យមានការផ្លាស់ប្តូរបានទេមានតែគណបក្សសង្រ្គោះជាតិតែមួយគត់"។
ឯកឧត្តមកឹមសុខាបានបញ្ជាក់ទៀតថាអ្នកដែលចង់ផ្លាស់ប្តូរសង្ឃឹមលើគណបក្សសង្រ្គោះជាតិតែមួយគត់។គណបក្សសង្រ្គោះជាតិជិតតាមទាន់គណបក្សប្រជាជនកម្ពុជាហើយនិងមានតែគណបក្សដែលជិតស្មើសម្លេងគ្នាទេដែលអាចវ៉ាបាន(ឈ្នះបាន)មិនមែនគណបក្សដែលកំពុងសុបិន្តអាចមកវ៉ាបានទេ។ដើម្បីឈានយកជ័យជំនះគណបក្សសង្រ្គោះជាតិនឹងរៀបចំគោលនយោបាយ សារនយោបាយនិងកម្មវិធីនយោបាយថ្មីនិងច្បាស់លាស់ដែលឆ្លុះបញ្ជាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋ បង្ហាញពីដំណោះស្រាយជូនប្រជាពលរដ្ឋនិងប្រទេសជាតិ។
ឯកឧត្តម កឹមសុខាបានលើកឡើងថាគណបក្សសង្រ្គោះជាតិបានធ្វើវិមជ្ឈការអំណាចទៅឲ្យថ្នាក់ដឹកនាំមូលដ្ឋានឃុំ/សង្កាត់ប្រជុំគ្នារបស់ដំណោះស្រាយជូនប្រជាពលរដ្ឋមានតម្រូវការអ្វីខ្លះដែលពួកគាត់ត្រូវការ។ថ្នាក់ដឹកនាំឃុំសង្កាត់នៅភ្នំពេញត្រូវទៅជួបជាមួយកម្មករកម្មការិនីអ្នកវិនិយោគ និស្សិត មន្រ្តីរាជការ សួរពួកគាត់ថាចង់ឲ្យគណបក្សសង្រ្គោះជាតិធ្វើខ្លះនៅពេលគណ បក្សសង្រ្គោះជាតិជាប់ឆ្នោត៕