រាជធានីភ្នំពេញ : វេលាម៉ោង ៨ និង០០នាទីព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៧នេះ មានករណីអគ្គីភ័យមួយបានឆាបឆេះ អតីតទីតាំងក្លឹបកម្សាន្ត យីហោ ហាន់នី ស្ថិតតាមបណ្តោយផ្លូវលេខ៥១ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ បង្កការភ្ញាក់ផ្អើលកម្លាំងនគរបាល និងរថយន្តពន្លត់អគ្គីភ័យចុះអន្តរាគមន៍ព្រោងព្រាត ។
បន្ទាប់ពីទទួលបានព័ត៌មាន នៃការឆាបឆេះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ពិសេសក្រុមរថយន្តពន្លត់អគ្គីភ័យ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ នឹងបានបាញ់ទឹកទប់ស្កាត់អណ្តាតភ្លើងអោយរលត់ទៅវិញ ក្នុងរយះពេលជាង ២០នាទី មិនបណ្តាលអោយមានការឆាបឆេះរាលដាលកាន់តែខ្លាំងឡើង ដល់លំនៅឋានក្បែរខាង ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ៣គ្រេឿង ក្នុងចំណោមរថយន្តចំនួន៦ដែលបានបានមកដល់ទីតាំងកើតហេតុ ។
តាមប្រភពព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ ជាងផ្សារ និងកាត់ដែក បាននាំគ្នាដាក់ម៉ាស៊ីនដើម្បីកាត់សសរ និងដំបូលដែក នៃទីតាំងខាងលើដើម្បីរុះរើរចេញ ប៉ុន្តែកំពុលពេលកាត់ផ្សារនោះក៏ស្រាប់តែកើតជាផ្ការភ្លើងខ្ទាតទៅប៉ះនឹងសម្ភារះមួយចំនួន បង្កអោយមានជាអណ្តាតភ្លើងឆាបឆេះឡើងតែម្តងទៅ ។
សូមបញ្ជាក់ថា ទីតាំងខាងលើ ជាអតីតទីតាំងក្លឹបរាំលេងកម្សាន្ត ឈ្មោះ ហាន់នីក្លឹប ដែលបច្ចុប្បន្នទីតាំងនេះត្រូវបានក្រុមជាង កំពុងធ្វើការកាត់ផ្សារដើម្បីរុះរើរចេញ ៕