MENU
|
រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់យុវជនប្រុសស្រី ២នាក់បានស្លាប់ក្នុងភ្លក់ភ្លើងយ៉ាងអាណោចអាធ័មបំផុត និងម្នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់ធ្ងរ នៅក្នុងគ្រោះអគ្គីភ័យឆាបឆេះលំនៅឋានមួយខ្នងយ៉ាងសន្ធោរសន្ធៅ កាលពីវេលាម៉ោង២ និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ដែលនៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។
យុវជនប្រុសស្រីរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍អគ្គីភ័យខាងលើមានឈ្មោះ ទី១ ឈ្មោះ យ៉េម រ័ត្នមុនី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី១០ ។ ទី២ ឈ្មោះ យ៉េម វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរកម្មករផលិតទឹកសុទ្ធ ។ ចំណែកឪពុកឈ្មោះស្រិញ ឈន អាយុ៥១ឆ្នាំ មុខរបរដាំត្រកួនក្បែរផ្ទះ(បានរងរបួសធ្ងន់) ។
បើតាមការរៀបរាប់ពីស្ត្រីម្នាក់ឈ្មោះ យ៉េម រ៉េត អាយុ៤២ឆ្នាំ ដែលត្រូវជាម្ដាយជនរងគ្រោះខាងលើបានរៀបរាប់ទាំងទឹកភ្នែកនិងអួលដើម.ក ថា ក្នុងក្រុមគ្រួសារគាត់គឺមានសមជិក៥នាក់ ដោយប្ដីប្រពន្ឋគាត់២នាក់ និងកូនប្រុស២នាក់ ស្រីម្នាក់ ។
ស្ត្រីរងគ្រោះបានប្រាប់បន្តថា នៅយប់កើតហេតុរូបគាត់បានដេកនៅក្រោមផ្ទះ៣នាក់កូនពៅនិងប្ដី ហើយយុវជនប្រុសស្រីរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះបានដេកនៅលើផ្ទះ ដោយពេលឆ្លងចរន្តអគ្គីសនីឆាបឆេះផ្ទះនោះគឺគ្រួសារគាត់កំពុងតែលង់លក់ក្នុងដំណេកអស់ទៅហើយ រហូតឆេះផ្ទះបានពាក់កណ្ដាលទើបដឹង ក្នុងនោះឪពុកម្ដាយនិងកូនពៅដែលដេកនៅលើ បានរត់ចេញទាន់ពេលវេលា ដោយនៅឡើយយុវជនប្រុសស្រីរងគ្រោះនៅក្នុងផ្ទះខណះភ្លើងបានឆេះយ៉ាងសន្ធោសន្ធៅទៅហើយ ។ ភ្លាមនោះឪពុកបានធាក់ទ្វាទំលុះចូលជួយកូនទាំង២នាក់ តែមិនបានសម្រេចនិងបណ្ដាលរូបគាត់ឆេះខ្លួនរងរបួសធ្ងន់ផងដែរ។
ក្រោយពេលកើតហេតុ យុវជនប្រុសស្រី២នាក់ដែលដេកនៅក្រោមបានឆេះស្លាប់ក្នុងផ្ទះយ៉ាងអាណោចអាធម៌បំផុត ចំណែកបុរសម្នាក់ដែលជាឪពុកជនរងគ្រោះបានរងរបួសធ្ងន់ ត្រូវបានដឹកបញ្ចូនទៅមន្ទីពេទ្យរុស្សុីដើម្បីសង្គ្រោះបន្ទាន់។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅក្នុងហេតុការណ៍អគ្គីភ័យខាងលើនេះ គឺរថយន្តពន្លត់អគ្គីភ័យមិនអាចចូលទៅបាញ់ពន្លត់ភ្លើងបាននោះទេ ហើយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុជួញទាញទុយោតូចៗមកបាញ់ពន្លត់ដែរ តែមិនអាចជួយបាន ព្រោះអគ្គីភ័យបានឆេះផ្ទះនិងជនរងគ្រោះខាងលើអស់ទាំងស្រុងទៅហើយ។ ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះខាងលើ រួចប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕