MENU
|
ខេត្តកំពង់ធំ៖ អគ្គីភ័យបានត្របាក់យកលំនៅដ្ឋាន១ខ្នងដែលសង់អំពីឈើនិងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះអស់ទាំងស្រុង នៅខេត្តកំពង់ធំលំនៅដ្ឋានមួយខ្នងដែលសង់អំពីឈើប្រក់ស័ង្កសី ទំហំ៥មX៨ម ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងងស្រុងនិងបំផ្លាញទ្រព្យសម្បត្តិអស់គ្មានសល់អ្វីឡើយហេតុកាណ៏អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៣០ខែមេសាឆ្នាំ២០១៧នៅក្នុងភូមិត្រាចឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។
ប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុម្ចាស់ផ្ទះរងគ្រោះបានដាក់ដាំបាយចោលហើយនាំគ្នាធ្វើការទៅស៊ីឈ្នួលគេនៅក្រុមហ៊ុនលឹមប៊ុនណា បន្សល់ទុកកូនតូចៗ ឲ្យនៅមើលភ្លើងបាយ ។លុះមួយសន្ទុះក្រោយមក កូនតូចៗរបស់ម្ចាស់ផ្ទះរងគ្រោះបានរួចភ្លើងចង្ក្រានដើម្បីផ្ងំបាយ តែប្រហែលជា១៥នាទីក្រោយ គេឃើញអណ្តាតភ្លើងបានឆាបឆេះនៅចំនុចចង្ក្រានបាយយ៉ាងសន្ធូសន្ធៅ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងក៏បាននាំគ្នាដងទឹកជួយពន្លត់។
តែខណៈពេលអាកាសធាតុក្តៅហើយមានខ្យល់បណ្តាលអណ្តាតភ្លើងបានឆាបឆេះអស់រលីងមួយរំពិច ដោយមិនឃើញរថយន្តបាញ់ទឹកមកជួយសង្គ្រោះឡើយក្រោយពេលកើតហេតុគេបានឃើញវត្តមានអាវុធហត្ថស្រុកស្ទោងនិងលោកមេឃុំមកជួយ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះខនផន អាយុ៤០ឆ្នាំនិងប្រពន្ធឈ្មោះខនសុខណាក់ មានកូនក្នុងបន្ទុក៤នាក់ រស់នៅភូមិឃុំកើតហេតុខាងលើ មូលហេតុគឺបណ្តាលពីភ្លើងចង្ក្រាន ដាំបាយខ្វះការប្រុងប្រយ័ត្នសមត្ថកិច្ចបន្តថា នៅក្នុងហេតុនេះមិនបង្កឲ្យមនុស្សរងរបួសឡើយគឺគ្រាន់តែឆេះអស់សម្ភារៈមួយចំនួនដូចជាស្រូវចំនួន២តោន អង្ករ១០០គីឡូ ខ្សែដៃប្លាទីនតម្លៃ៨០ម៉ឺនរៀលកង់១គ្រឿងប្រាក់ខ្មែរចំនួន១២០០០០០រសរុបទាំងអស់ចំនួន៣៨០០០០០រៀល៕