MENU
|
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៧ចៅក្រម សាលាដំបូងរាជធានីភ្នំពេញលោក លី សុខលេង ប្រធានក្រុមប្រឹក្សាជំនុំជំម្រះបានគោងនឹងប្រកាសសាលក្រមរឿង រក្សាទុក ដឹកជញ្ជូន នឹងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលជនជាប់ចោទជនជាតិម៉ាឡេសុី ប្រព្រឹត្តនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលព្រឹកថ្ងៃទី១២ កញ្ញា ២០១៦ នឹងដកហូតថ្នាំញៀនបានចំនួន១០៦៨.៦១ក្រាមប្រភេទហេរ៉ូអ៉ីន តែដោយសារតែចៅក្រមប្រឹក្សាមានធូរៈរវល់បេសកកម្មចេញទៅក្រៅប្រទេសចឹងក៏សម្រេចលើកពេលសារជាថ្មីម្តងទៀត។
កាលពីសវនាការថ្ងៃទី១១ឧសភា ជនជាប់ចោទ ឈ្នោះ AHMAD JOHARI CHUNG ភេទប្រុស អាយុ២៣ឆ្នាំ បានឆ្លើយទទួលស្គាល់ថាពេលសមត្ថកិច្ចឃាតខ្លួននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញបានដកហូតគ្រឿងញៀនពីខ្លួនមែន តែដោយសារឈ្មោះ តុង បានប្រាប់ខ្លួនថានេះជាម្សៅមី ហើយឲ្យខ្លួនយកទៅកាន់ម៉ាកាវ ប្រទេសចិន ពេលទៅដល់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញក៏ត្រូវសមត្តកិច្ចឃាតខ្លួន។
តំណាងអយ្យការធ្វើសេចក្តីសន្និដ្ឋាននៅតែតម្កល់បទចោទប្រកាន់នៅដដែល ទួសបីជានៅពេលសវនាការជនជាប់ចោទបានឆ្លើយដោះសារថាឈ្មោះ តុង ជាអ្នកប្រើក៏ដោយនេះគ្រាន់តែជាចម្លើយដោះសារប៉ុណ្ណោះ។
សូមជម្រាបថាក្នុងសំណុំរឿងខាងលើនេះ លោកចៅក្រម លី សុខលេង ប្រធានក្រុមប្រឹក្សាជំនុំជំម្រះបានសម្រេចលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២៥ខែឧសភា តែត្រូវបានលើកម្តងរួចមកហើយមកដល់ថ្ងៃទី៧ខែមិថុនានេះគោងនឹងប្រកាសក៏ត្រូវបានលើកដែលដោយសារចៅក្រមប្រឹក្សារវល់។
គួរំលឹកថាកម្លាំងសមត្តកិច្ចមន្ទីរប្រឆាំងគ្រេឿងញៀន ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៦បានបញ្ចូនខ្លួនជនសង្ស័យជនជាតិម៉ាឡេស៊ីម្នាក់មកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនិងការនាំចូលថ្នាំញៀនចូលមកតាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
សមត្តកិច្ចគយប្រចាំការនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញសហការជាមួយមន្ទីរប្រឆាំងគ្រេឿងញៀន ក្រសួងមហាផ្ទៃ កាលព្រឹកថ្ងៃទី១២ កញ្ញា ២០១៦ បានធ្វើការចាប់ខ្លួនបុរសជនជាតិម៉ាឡេស៊ីម្នាក់ និង រឹបអូសថ្នាំញៀនជាង១គីឡូក្រាម នៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។
សមត្ថកិច្ចបានដឹងថា ឈ្មួញគ្រេឿងញៀនម្នាក់នេះមានបំណងនាំគ្រឿងញៀនឆ្លងកាត់ប្រទេសកម្ពុជាទៅកាន់ម៉ាកាវ ប្រទេសចិន ។ សម្រាប់ការនាំចេញថ្នាំញៀនខាងលើនេះ ជនសង្ស័យបានចងភ្ជាប់ លាក់បាំងទុកត្រង់ភ្លៅ ប៉ុន្តែការស្រាវជ្រាវយ៉ាងស្ទាត់ជំនាញរបស់សមត្តកិច្ច ក៏បានឆែករកឃើញ និងចាប់ខ្លួនតែម្តង៕