MENU
|
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៧ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អ៉ី ឋាវីរៈ ប្រធានក្រុមប្រឹក្សាជំនុំជំម្រះបានបើកសវនាការលើអង្គសេចក្តីក្នុងសំណុំរឿង ផ្តើមគំនិតក្នុងអំពើឃាតកម្ម នឹងសមគំនិតក្នុងអំពើឃាតកម្ម កាលពីអំឡុងឆ្នាំ២០១២នៅរាជធានីភ្នំពេញ។
ជនជាប់ចោទ១.ឈ្មោះ សុខ គឹមលី ភេទស្រីអាយុ៤១ឆ្នាំបានឆ្លើយបដិសេធនៅពេលសវនាការថាខ្លួនមិនបានជួលមនុស្សឲ្យទៅតាមបាញ់សម្លាប់ជនរងគ្រោះឈ្មោះ អៀ លីហួរទេ។២.ឈ្មោះ នី ស័រប៉ិញ ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិវៀតណាម បានឆ្លើយថាខ្លួនស្គាល់ គឹមលី តាមរយៈឈ្មោះ ឡេ យាំងយ៉ុង ដោយបានប្រាប់ថាគឹមលីត្រូវការជួលឃាតកមួយនាក់ឲ្យទៅបាញ់សម្លាប់ ឈ្មោះ អៀ លីហួរ ពេលនោះក៏បានប្រគល់កាំភ្លើងK៥៩មួយដើមនឹងលុយ១០០០ដុល្លារតែពេលនោះខ្ញុំមិនបានបាញ់ទេហើយក៏តែយកលុយ។ចំណែក៣.ឈ្មោះ ចាំង ធីវ៉េ ភេទស្រីអាយុ៤៦ឆ្នាំជនជាតិវៀតណាមនឹង៤.ឈ្មោះ ឡេ យាំងយ៉ុង ភេទប្រុសអាយុ៤២ឆ្នាំជនជាតិវៀតណាម មិនទាន់បានសួរដេញដោលនៅឡើយទេដោយសារតែអស់ម៉ោងរដ្ឋបាល។ ទោះជាយ៉ាងណាលោកចៅក្រមក៏បានសម្រេចលើកពេលរឿងក្តីនេះទៅបន្តសវនាការនៅរសៀលថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៧បន្តទៀត។
សូមជម្រាបថានេះជារឿងក្តីមួយដែលឈ្មោះ សុខ គឹមលី បានជួលជនជាតិវៀតណាមបីនាក់ឲ្យតាមបាញ់សម្លាប់ជនរងគ្រោះឈ្មោះ អៀ លីហួរ។ ចំណែករឿងក្តីសុខគឹមលីជួលឲ្យមនុស្សទៅបោកគ្រាប់បែកនោះមិនទាន់បើកសវនាការនោះទេ។
កាលពីព្រលប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ មានករណីបំផ្ទុះគ្រាប់បែកមួយ នៅលើផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន បណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល និងបណ្តាលឲ្យរថយន្ត៤គ្រឿង រួមទាំងទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅក្បែរនោះខូចខាតផងដែរ។នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ សង្ស័យ៥នាក់ទៀត ដែលពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែកនៅលើផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនហើយ ក្រោមការចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។