MENU
|
រាជធានីភ្នំពេញ៖ វិរៈនារី ស៊ន សៀវមី កីឡការិនីឆ្មើមនៃ កីឡាតេក្វាន់ដូកម្ពុជា ដែលជាកីឡាការិនីមួយរូបដំបូងគេដែលដណ្តើមបានមេដាយមាសពីការប្រកួត Asian ហ្គេម នៅកូរ៉េ កាលពីឆ្នាំ២០១៤នោះ មានមហិច្ចតាខ្ពស់ចង់បានតំណែងមេដាយមាសស៊ីហ្គេមសម្រាប់ឆ្នំានេះក្រោយពីមានការប្រកួតកម្ដៅសាច់ដុំដ៍ធំ នៅចុងខែមិថុនា នេះ មុនស៊ីហ្គេមម៉ាឡេស៊ីចាប់ផ្ដើម។
បើទោះបី គ្រូពេទ្យកូរ៉េបានចេញវិជ្ជបញ្ជាមិនអនុញ្ញាតរូបនាង បន្តការហ្វឹកហាត់ ឬប្រកួតទៀតបាន ដោយសាររតែជង្គងរបស់នាងមានរបួស គឺត្រូវសម្រាក់ព្យាបាលសិន យ៉ាងណាក្ដី មហិច្ឆតា ក្នុងការដណ្ដើមមេដាយមកជូនជាតិ របស់កីឡាការិនីរូបនេះ បន្តប្រកួតព្រោះឆ្នាំនេះនាង មានការប្រកួតច្រើន ដូចជា ការប្រកួតកីឡាស៊ីហ្គេម លើកទី២៩នាថ្ងៃទី១៩ដល់ថ្ងៃទី៣១ខែសីហាឆ្នាំ២០១៧នៅប្រទេសម៉ាឡេស៊ី និងការប្រកួតជ្រើសរើសជើងឯកពិពភលោក នៅប្រទេសកូរ៉េ នាថ្ងៃទី២៤ដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៧នេះជាដើម ។
លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិតេក្វាន់ដូ ដែលមានជំនឿចិត្តខ្ពស់ និង គាំទ្រលើការសំរេចចិត្តរបស់ ស៊ន សៀវម៉ីនោះ បានមានប្រសាសន៍ថា សៀវម៉ី អាចធ្វើបាន នាងពិតជាអាច ព្រោះនៅក្នុងស្រុកខ្មែរ មានតែនាងទេ ដែលសមត្ថភាពខ្ពស់ ។
លោកបន្តថា “ឆ្លងកាត់ការប្រកួតពិភពលោក នៅប្រទេសកូរ៉េលើកនេះ វានឹងបន្ថែមបទពិសោធន៍ដល់កីឡាការិនី ស៊ន សៀវមី បូករួមនឹងការខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ពីកីឡាការិនីផ្ទាល់ផងនោះ ការប្រកួតស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី សៀវមី អាចការពារតំណែងមេដាយមាសបាន។ ការប្រកួតពិភពលោកនៅប្រទេសកូរ៉េនៅ ចុងខែមិថុនានេះ សហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា និងបញ្ជូនកីឡាករ៣រូប និងកីឡាការិនី៣រូប ទៅចូលរួមប្រកួត”។
ជាមួយគ្នានេះដែរ ស៊ន សៀវម៉ី ក៍បាននិយាយដែរថា ហ្គេមសំខាន់ៗនេះបានជំរុញឲ្យខ្ញុំព្យាយាមហ្វឹកហាត់ធ្វេរដង ដើម្បីស្វែងររកជ័យជម្នះមកជូនប្រទេសជិតនិងខេមរសហព័ន្ធកីឡាតេក្វាន់ដូ និងខ្ញុំផ្ទាល់។
ថ្វីត្បិតការហ្វឹកហាត់គឺត្រៀមទៅស៊ីហ្គេមក៍ពិតមែន ប៉ុន្តែការប្រកួតពិភពលោក ក៍សំខាន់ដែរសម្រាប់រូបនាង ពីព្រោះការប្រកួតពិភពលោក វាប្រជុំដោយកីឡាការិនីខ្លាំងៗមានផ្តល់បទពិសោធន៍ល្អច្រើនផ្ទុយទៅវិញ ការប្រកួតជើងឯកពិពភលោកគឺជារឿងល្អសម្រាប់រូបនាងត្រៀមលក្ខណៈប្រកួតដណ្តើមមេដាយណៅកីឡាស៊ីហ្គេមលើលទី២៩។
គួររំលឹកថា កីឡាការិនីស៊ន សៀវម៉ី ធ្លាប់ដណ្តើមបានមេដាយពីការប្រកួតនៅលើកឆាកអន្តរជាតិធំៗដូចជាមេដាយមាស ប្រាក់ និងសំរឹទ្ធិសរុបចំនួន៧គ្រឿង ក្នុងនាងក៏ធ្លាប់បានចូលរួមការប្រកួតកីឡាអូឡាំពិកនៅប្រទេរុស្សីកាលពីឆ្នាំ២០១៥ ដោយសមត្ថមភាពក្រោយពីនាងឆ្លងផុតវគ្គជម្រុះដោយជោគជ័យ ប៉ុន្តែនាងបានចាញ់ដៃគូរបស់ខ្លួនក្នុងវគ្គជម្រុះកីឡាអូឡាំពិកក្នុងជុំទី១៕ដោយ បូរិន