MENU
|
រាជធានីភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតមិត្តភាពអន្ដរជាតិរបស់ក្រុមជម្រើសជាតិកម្ពុជា ដែលនឹងត្រូវបើកទ្វាពហុកីឡដ្ឋានជាតិ ទទួលក្រុមភ្ញៀវជម្រើសជាតិឥណ្ឌា នៅវេលាម៉ោង ៦ៈ៣០នាទីល្ងាចថ្ងៃទី២២ ខែមិនាស្អែកនេះ ខណៈដែលខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ដែលកំពុងលេងឲ្យក្លឹប Fujieda MYFC នៃលីគលំដាប់ទី៣ របស់ជប៉ុននោះនឹងបង្ហាញវត្តមាន របស់ខ្លួន នៅលើទីលាននេះផងដែរ។
នេះជាការប្រកួតមិត្តភាពមួយដ៍សំខាន់បន្ទាប់ពីសហព័ន្ធបាល់ទាត់កម្ពុជា បានផ្លាសប្ដូរគ្រូបង្វឹកជម្រើសជាតិថ្មីដើម្បីពិនិត្យមើលពីបច្ចេកទេសថ្មីៗដែលគ្រូបង្វឹកជនជាតិប្រេស៊ីលនឹងបានប្រមូលផ្ដុំហ្វឹកហាត់ អស់រយៈពេលជាង២សប្ដាហ៍កន្លងទៅនេះ។
ជាមួយនឹងការប្រកួតនេះកីឡាករវឌ្ឍនាកាបាននិយាយថា សំរាប់ខ្ញុំត្រៀមគ្រប់ពេលដើម្បីជួយក្រុមជម្រើសជាតិហើយខ្ញុំចង់លេងឲ្យក្រុមជម្រើសជាតិគ្រប់ការប្រកួតដោយមិនចង់ខានឡើយ។ នេះគឺជាការបង្ហាញនូវអារម្មណ៍ពិតក្នុងនាមកីឡាករកម្ពុជាដំបូង បានទៅលេងនៅលីគជប៉ុន។
ខ្ញុំពិតជាសប្បាយរីករាយណាស់បង គ្រាន់តែលឺថាមានឈ្មោះក្នុងក្រុមជម្រើសជាតិ ។ ណាមួយសម្រាប់គ្រូថ្មីខ្ញុំនឹងបានរៀនពីបទសោធន៍ថ្មី និងមានការបង្ហាត់បង្រៀនថ្មីមួយទៀត ដើម្បីបង្កើននូវសម្ថភាពខ្ញុំនឹងក្រុមជម្រើសជាតិយើងផងដែ ។
គួបញ្ជាក់ផងដែរថា សម្រាប់សំបុត្រចូលទស្សនាជំនួបមិត្តភាពអន្ដរជាតិនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសដាក់លក់តាំងពីថ្ងៃទី១១ ខែមិនាមកម្លេះ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៦ល្ងាច នៅមុខច្រកចូលនៃពហុកីឡដ្ឋានជាតិ ក្នុងតម្លៃ ១ម៉ឺនរៀល សម្រាប់កន្លែងអង្គុយមានដំបូល និង ៥,០០០រៀល សម្រាប់កន្លែងអង្គុយគ្មានដំបូលដោយលក់រហូតដល់ថ្ងៃប្រកួតតែម្ដង ៕ដោយ បូរិន