MENU
|
រាជធានីភ្នំពេញ៖ លោក ឡេអូណាដូ ល្វីស គ្រូបង្គោលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ក្នុងពិធីសន្និកាសែតប្រកាសបញ្ចីរឈ្មោះកីឡាករដែលត្រូវចូលរួមប្រកួតមិត្តភាពជាមួយប្រទេស ឥណ្តូនេស៊ី កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ថា កីឡាករដែលប្រជាជនខ្មែរតែងតែនឹកនោះនឹងបង្ហាញខ្លួនសម្រាប់ការប្រកួតមិត្តភាពជាមួយប្រទេស ឥណ្តូនេស៊ីនាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិ នាពេលខាងមុខនេះ។
គ្រូមកពីប្រទេសប្រេស៊ីលរូបបានប្រាប់ថា ប៉ុន្តែកីឡាករនេះមិនអាចធ្វើអាចមកកម្ពុជាដើម្បីហ្វឹកហាត់សមជើងជាមួយក្រុមជម្រើសថ្មីបានឡើយ ដោយសារ ក្លឹបជប៉ុនខាងនោះ ឱ្យវិលត្រឡប់មកវិញបានលុះត្រាសម្រាប់ការប្រកួតធំឬដល់ថ្ងៃពេលប្រកួតក្នុងលីគរបស់FIFAណាមួយដែរ។ បើទោះបីជាក្លឹបជប៉ុនមួយនេះមិនដាក់កីឡាការ ចាន់ វឌ្ឍនាកា លេងអស់ពេលជាច្រើនខែមកហើយ ក៏ដោយក៏លោកបានដឹងថា CV11រូបនេះមានការហ្វឹកហាត់ លើសពីកីឡាករនៅទីនោះច្រើនជាងគេ ។ លោកតែងតែតាមដាននិងទទួលរបាយការណ៍ពីក្លឹបជប៉ុននេះ ចំពោះសកម្មភាព និងការរស់នៅរបស់កីឡាករ ចាន់ វឌ្ឍនាកា។
លោក ឡេអូណាដូ ល្វីស បានបញ្ជាក់ថា គ្រូបង្វឹកកម្ពុជារូបនេះបានបង្ហើបថា ចំពោះបញ្ហានិងសកម្មភាពមិនទាន់ឱ្យកីឡាករ ចាន់ វឌ្ឍនាកា ចូលលេងជាមួយក្រុមជប៉ុននេះ លោកមិនហ៊ាននិយាយឡើយ ប៉ុន្តែអ្វីដែលលោកដឹងច្បាស់នោះ កីឡាករកម្ពុជារូបនេះទទួលការហ្វឹកហាត់ពិសេស សូម្បីតែពេលព្រឹកកីឡាករហាត់ជាប់រហូតនិងតែងតែរៀនសូត្រនៅទីនោះជាប់ជានិច្ច ជាមួយកីឡាករដៃទៀត។ ការខំប្រឹងប្រែងរបស់កីឡាករ ចាន់ វឌ្ឍនាកា ដែលហ្វឹកហាត់ខ្លាំងជាប់រហូតបែនេះដោយសារ លោកចង់បង្ហាញខ្លួនក្នុងជម្រើសជាតិជាថ្មីទៀតសម្រាប់ជំនួបការប្រកួត មិត្តភាព ជាប្រទេសឥណ្តូនេស៊ី។
សូមបញ្ជាក់ថា ការប្រកួតមិត្តភាពរវាងកម្ពុជានិង ឥណ្តូនេស៊ី ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាធ្វើសន្និសីទកាសែតប្រកាសឈ្មោះ ជាផ្លូវការដោយមានវត្តមានកីឡាករចំនួន២៥រូបដូចជា៖ - ស៊ូ យ៉ាទី ២- ហ៊ុល គីមហ៊ុយ ៣- អ៊ុំ សេរីរ័ត្ន ៤- អោម ឧត្តម ៥- ឆុំ ពិសា ៦- ណុប តុលា ៧- សឿយ វិសាល ៨- ធារី ចន្ថាប៊ីន ៩- នេន សុធារ័ត្ន ១០- សឿត បារាំង ១១- រស់ សំអឿន ១២- ឈិន ឈឿន ១៣- ទិត្យ ឌីណា ១៤- ប្រាក់ មុន្នីឧត្តម ១៥- ច្រឹង ពលរដ្ឋ ១៦- ហួយ ផល្លីន ១៧- ប្រាក់ ធីវ៉ា ១៨- អ៊ិន សុដាវិន ១៩- ស៊ុន វណ្ណដេត ២០- កែវ សុផេង ២១- កែវ សុខង៉ន ២២- ឃួន ឡាបូរ៉ាវី ២៣- ចាន់ វឌ្ឍនាកា ២៤- នួន បូរី ២៥- សារី ម៉ាត់ណូរ៉ូទីន។
សូមរំលឹកថា ក្រុមជម្រើសជាតិកម្ពុជាដែលក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីពីប្រទេសប្រេស៊ីលនោះមានសភាពប្រែប្រួលច្រើនជាមួយភាពល្អប្រសើរ ខណៈការប្រមូលផ្តុំកីឡាករលើកនេះខុសប្លែកជាងមុន និងជុំដោយកីឡាករឆ្នើម។ លទ្ធផលនៃការប្រកូតមិត្តភាពលើកមុន កម្ពុជា ២ - ៣ ឥណ្ឌា ដោយ កីឡារឥណ្ឌា Sunil Chhetri ស៊ុតចូលនានាទី៣៦' កីឡាករកម្ពុជា ឃួន ឡាបូរ៉ាវី ស៊ុតចូលនានាទី៣៧' វិញ, កីឡារឥណ្ឌា Eje Lalpekhlua ស៊ុតចូលនានាទី៥០', កីឡារឥណ្ឌា Sandesh Jhingan ស៊ុតចូលនានាទី៥៣' ចុងក្រោយនាំមុខ៣ហើយ កីឡាករកម្ពុជា ចាន់ វឌ្ឍនាកា តាមវិញបានត្រឹមមួយគ្រាប់ទៀត ដោយស៊ុតចូលនានាទី៦២៕ដោយ បូរិន